ភ្នំពេញ ៖ បើនិយាពីតារាចម្រៀស្រីនៅក្នុងប្រទេសកម្ពុជា ដែរមានទឹកដមសំលេងតូច ផ្អែម ស្រទន់ ពូកែថ្នម និងមានសម្រស់ស្រស់គួរឲ្យខ្នាញ់នោះទស្សនិកជនច្បាស់ជាគិតដល់កញ្ញា សុខ ពិសី មុនគេហើយ ព្រោះតារាចម្រៀងស្រីរូបនេះមានសម្លេងបែបនេះតាំងពីកំណើត ។

យ៉ាងណាមិញនៅក្នុងពេលថ្មីៗនេះកញ្ញា សុខ ពិសី បានធ្វើឲ្យហ្វេនៗរបស់កញ្ញាជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល និងប្លែកអារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីកញ្ញាបានបង្ហោះវិដេអូមួយឃ្លីបហើយកញ្ញាប្រាប់ថា លើកទី១ហើយដែលកញ្ញាបានបង្ហាញវិដេអូបកស្រាយចម្រៀនជាមួយឪពុកខ្លួនបែបនេះ ។
បន្ទាប់ពីបានទស្សនាវិដេអូនោះរួចហ្វេនរបស់កញ្ញា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានសរសើរកញ្ញានិងឪពុករបស់កញ្ញាគ្រប់ៗគ្នា ថាឪពុករបស់កញ្ញា សុខ ពិសី ច្រៀងពិរោះមិនចាញ់កូនស្រីប៉ុន្មានទេ អញ្ចឹងតើបានកូនស្រីច្រៀងពិរោះណាស់ មិនត្រឹមតែប៉ុណ្ណឹងទេ ថែមទាំងមានអ្នកចែករំលែកវិដេអូមួយនេះជាច្រើននៅលើបណ្តាញសង្គមផងដែ៕
តោះកំឲ្យខាតពេលយូរសូមបងប្អូនទស្សនាវិដេអូរនិងរូបភាពរបស់កញ្ញា សុខ ពិសី បកស្រាយចម្រៀងជាមួយឪពុកនៅខាងក្រោមទាំងអស់គ្នា ៖





