ទីក្រុងប៉េកាំង ៖ កាលពីថ្ងៃអាទិត្យទី២១ រដ្ឋាភិបាលចិនបានសម្រេចបិទការនាំចូលសាច់មាន់ពីសហរដ្ឋអាមេរិក និងបិទក្រុមហ៊ុនផលិតភេសជ្ជៈ Pepsi ដែលមានទីតាំងនៅក្នុងក្រុងប៉េកាំង បន្ទាប់ពីអាជ្ញាធរសុខាភិបាលចិនរកឃើញថា អ្នកចែកចាយដ៏ធំនិងប្រភពនៃការផ្គត់ផ្គង់ចំណីអាហារ និងភេសជ្ជៈ ចំនួន២២នាក់បានឆ្លងនូវវីរុសកូវីដ ១៩ នៅក្នុងរដ្ឋធានីប៉េងកាំងផងដែរ។
រដ្ឋបាលគយប្រទេសចិនបាននិយាយថាការនាំចូលសាច់មាន់ក្លាសេពីរោងចក្រអាមេរិកដែលមានឈ្មោះថា ថេសសុនហ្វូត ត្រូវបានផ្អាកជាបណ្តោះអាសន្នបន្ទាប់ពីមានការរកឃើញក្នុងការផ្ទុះវីរុសនៅក្នុងរោងចក្រផលិតរបស់ក្រុមហ៊ុននៅអាមេរិកមួយនេះ។
សេចក្តីថ្លែងការណ៍បាននិយាយថាទោះបីផលិតផលពីក្រុមហ៊ុនមួយនេះបានមកដល់ប្រទេសចិនរួចហើយក៏ដោយក៏ផលិតផលទាំងនោះនឹងត្រូវបានរឹបអូសផងដែរ។
អ្នកនាំពាក្យក្រុមហ៊ុន PepsiCo បាននិយាយថាចំពោះរោងចក្រអាហារនិងភេសជ្ជៈរបស់អាមេរិក PepsiCo ក៏ត្រូវបានបញ្ជាឱ្យបិទរោងចក្រផលិតអាហារសម្រន់មួយកន្លែងនៅទីក្រុងប៉េកាំងបន្ទាប់ពីបុគ្គលិកជាច្រើននាក់បានឆ្លងនូវវីរុសមួយនេះ។
រហូតមកដល់ពេលនេះមានមនុស្សជាង ២២០ នាក់បានធ្វើតេស្តិ៍វិជ្ជមានថ្មីនៅភាគខាងត្បូង ទីក្រុងប៉េកាំង ដែលគេបានរកឃើញនូវមេរោគនេះនៅលើបន្ទះក្ដារហាន់ត្រីសាលម៉ុនក្នុងផ្សារ Xinfadi នៅក្នុងទីក្រុងផងដែរ។
ជាមួយគ្នានេះផងដែរក្រុមមន្ត្រីកាលពីថ្ងៃសុក្រក៏បានប្រកាសធ្វើយុទ្ធនាការទូទាំងប្រទេសដើម្បីត្រួតពិនិត្យរាល់ផលិតផលស្រស់ៗទាំងអស់ដែលចេញមកពី“ ប្រទេសដែលមានហានិភ័យខ្ពស់នានា” ជាពិសេសប្រទេសប្រទេសអាឡឺម៉ង់និងសហរដ្ឋអាមេរិកជាដើម។
សម្រួលអត្ថបទដោយ៖SOEUR
ប្រភព ៖ CNA