នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញប្រកាសបដិសេធ ចំពោះការបង្ហោះរបស់ម្ចាស់ផេក និងម្ចាស់គណនីហ្វេសប៊ុកមួយចំនួនបានផ្សព្វផ្សាយព័ត៏មានមិនពិត ចង់បានការ Like និង Share ពីបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក ហើយបំភ្លៃការពិត ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះសារថា "សេចក្តីប្រកាសបដិសេធរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះសារព័ត៌មាន និងផេកមួយចំនួនដែលចង់ល្បី ចង់បានការចាប់អារម្មណ៍ និងចង់បាន Like និង Share ច្រេីន បានស៊ែរ ឡាយព័ត៌មានចាស់ទាក់ទងទៅនឹងករណីអគ្គិភ័យដែលបានកេីតឡេីងតាំងពីខែសីហា ឆ្នាំ២០១៩ ដែលធ្វេីឲ្យប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញមានការយល់ច្រឡំ សមត្ថកិច្ចនៃស្នងការដ្ឋានននគរបាលរាជធានីភ្នំពេញ និងចាត់វិធានការណ៍តាមច្បាប់ចំពោះសារព័ត៌មាន ឬផេក ទាំងឡាយណា ដែលតែងតែផុស ស៊ែរ ព័ត៌មានមិនពិត ដែលមានបំណងបំពុលបរិយាកាសសង្គម" ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ