ពិតជាពិរោះមែន ! សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ជាមួយព្រះនត្តា ព្រះនាងតូច នរោត្តម ជេនណា បានច្រៀងបទ «កុលាបភ្នំពេញ» រួមគ្នាធ្វើឲ្យផ្ទុះការគាំទ្រជាខ្លាំង
-

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនច្បាស់ជាបានជ្រាបហើយថា ចម្រៀងមួយបទ ក្រោមចំណងជើងថា “កុលាបភ្នំពេញ” គឺជាជាស្នាព្រះហស្ថ ព្រះរាជនិពន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។

ហើយនៅកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំង​ ២០២០ ម្សិលមិញនេះ គឺចំនិងថ្ងៃ « ទិវាឪពុក» បានឃើញថា បទចម្រៀងមួយបទនេះត្រូវបានលើកយកមកបកស្រាយឡើងវិញពីសំណាក់ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ជាមួយព្រះនត្តា ព្រះនាងតូច នរោត្តម ជេនណា។ 

យ៉ាងណាមិញ មិនត្រឹមតែបង្ហោះវិដេអូបកស្រាយបទចម្រៀងទេបានឃើញថា ព្រះនាងតូច នរោត្តម ជេនណា ក៏បានភ្ចាប់មកជាមួយនិងសារដែលមានខ្លឹមសារយ៉ាងដូច្នេះផងដែរថា៖ “ បទ​ កូលាបភ្នំពេញ​ ព្រះរាជនិពន្ធដ៏ថ្លៃថ្លានៃសម្តេចព្រះមហាវីរក្សត្រ​ ព្រះបរមរតនកោដ្ឋ​ បានយកមកក្រសាលចម្រៀងដោយព្រះសូរ្យសៀងនៃ សម្តេចព្រះមហិស្សរា​ នរោត្តម​ ចក្រពង្ស​ ជាមួយព្រះនត្តា​ ព្រះនាងតូច​ នរោត្តម​ ចេនណា” ៕ 

ដើម្បីកំឲ្យខាតពេលយូរចង់ដឹងថាពិរោះខ្លាំងយ៉ាងណានោះសូមទស្សនាវិដេអូនៅខាងក្រោមទាំងអស់គ្នា​៖