នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះ គ្រួសាររបស់អ្នកនាង ខាត់ សុឃីម មានទុក្ខយ៉ាងក្រៀមក្រំ ដោយលោកមានគុណបានចែកឋានទៅកាន់លោកខាងមុខ ដោយសាររោគាពាធ។

ដោយឡែកក៏មានមិត្តរួមអាជីព បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ ផងដែរ ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា ក៏បានបង្ហោះសារថា "ថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា បាននាំយកថវិកាចំនួន 500$ ដែលជាថវិការផ្ទាល់របស់ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន សុីណាត និងជា ប្រធានក្រុមទីប្រឹក្សាជាន់ខ្ពស់នៃក្រុមមេធាវី HNS អេជ អេន អេស និង លោកវេជ្ជបណ្ឌិត ម៉ម សុខវិសាល ចូលរួមពិធីបុណ្យស ពឪពុកតារាចំរៀង អ្នកនាង ខាត់ សុឃីម ចំនួន 500$ ។

ក្នុងនោះដែរ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន សុីណាត និងស្វាមីនិងក្រុមការងារ បានផ្តាំផ្ញើចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំចំពោះក្រុមគ្រួសារនៃសពផងដែរ។
សូមបញ្ជាក់ពិធីបុណ្យសពគឺធ្វើនៅនៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកភ្នៅ ម្តុំភ្នំបាសិទ្ធ លេខម្ចាស់បុណ្យ 012 53 4444 ! ដោយយក្តីគោរពៈ អុឹម ជីវ៉ា







ប្រភពៈ អ៉ឹម ជីវ៉ា