មិនសរសើរមិនបាន ជាងគំនូរ ម្នាក់នេះបានចំណាយពេល​មួយយប់ទល់ភ្លឺ ដើម្បីគូររូបសាស្ត្រាចារ្យភ្លេងខ្មែររបស់យើងគឺលោកតា លាវ ខាត់ ឪពុកបង្កើតរបស់ ខាត់ សុឃីម (មានវិដេអូ)
-

ភ្នំពេញ៖ ប្រិយមិត្តជាទីមេត្រីដូចដែរបងប្អូនបានជ្រាបហើយថា​ នៅកាលពីព្រឹកថ្ងៃទី ២២ ខែមិថុនា ម្សិលមិញនេះតារាពហុជំនាញស្រី អ្នកនាង ខាត់​ សុឃីម ក្រុមគ្រួសារបានមានទុក្ខជាទម្ងន់ដោយសារតែ លោកឪពុករបស់អ្នកនាងគឺលោកតា លាវ ខាត់ បានទទួលមរណភាពនៅក្នុងព្រះជន៦៩ឆ្នាំងដោយសារ រោគាពាធ ។

យ៉ាងណាមិញនៅកាលពីយប់មិញនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកគេបានឃើញថា បងប្រុសដែលជា​វិចិត្រ​ករគំនូរដ៏មាន​ស្នាដៃ​ម្នាក់នៅ​ខេត្ត​សៀមរាបម្នាក់គាត់បានចំណាយពេលមួយយប់ទល់ភ្លឺដើម្បីគូររូបរបស់លោកតា លាវ ខាត់ ដែលជាឪពុករបស់អ្នកនាង ខាត់ សុឃីម មិនត្រឹមតែប៉ុណ្ណឹងទេបងប្រុសក៏បានភ្ចាប់មកជាមួយនិងសារមួយឃ្លាដែរមានន័យយ៉ាងដូច្នេះផងដែរថា៖

“យប់នេះខ្ញុំគូររូបលោកអ៊ុំ លាវ ខាត់ ដែលបានទទួលមរណភាព សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់គ្រួសារនៃសពលោកអ៊ុំ លាវ ខាត់ ដែលត្រូវជាឪពុក បងស្រីខាត់ សុឃីម” ៕ ដើម្បីកំឲ្យខាតពេលយូរសូមបងប្អូនទាំងអស់គ្នាទស្សនារូបភាពនិងវិដេអូរបស់បងប្រុសនៅខាងក្រោមនេះ៖