ក្តុកក្តួលណាស់! ចង់ស្រក់ទឹកភ្នែកតាម គ្រាន់តែបានលឺចម្រៀងដែលអ្នកនាង ខាត់ សុឃីម ច្រៀងដង្ហើយហៅលោកមានគុណ ក្នុងថ្ងៃបុណ្យ...មានវិដេអូ
-

កាលពីថ្ងៃម្សិលមិញនេះ មហាជនពិតជាមានអារម្មណ៍ក្តុកក្តួលជាខ្លាំង បន្ទាប់ពីបានឃើញការបង្ហោះសាររបស់អ្នកនាងខាត់ សុឃីម អំពីដំណឹងមរណ ភាពរបស់លោកមានគុណ លាវ ខាត់ បានលាចាកលោកទៅក្នុងជន្មានយុ ៦៧ព្រះវស្សា ដោយរោគាពាធ ហើយស ពរបស់លោកតំកល់នៅក្នុងគេហដ្ឋានរបស់ ឪពុក ខាត់ សុឃីម នៅភូមិព្រៃពង្រ សង្កាត់ពញ្ញាពន់ ខណ្ទព្រែកព្នៅ ភ្នំពេញ។

នៅថ្ងៃនេះ ក្នុងនាមកូន ចៅ របស់លោកគុណ សូមជូនដំណើរ និងជូនចំរៀងចំនួនបួនបទ ដែលជាបទរបស់លោកពុក ស្រលាញ់ជាទីបំផុត សម្រាប់ជូនដំណើរលោក ទៅកាន់សុគតិភព ។

នៅក្នុងវិដេអូដែលបងប្អូនបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានអ្នកនាងខាត់ សុឃីម ត្រូវជាកូនស្រីបង្កើតរបស់លោក លាវ ខាត់ បានច្រៀងជូនលោកមានគុណ ក្នុងថ្ងៃពិធីបុណ្យ ដើម្បីជូនពុកស្តាប់ ពីកូនៗទាំងអស់គ្នា។ អ្វីដែលកាន់តែក្តុកក្តួលទៅទៀតនោះ អ្នកមានច្រៀងបណ្តើរដង្ហើយហៅលោកពុកបណ្តើរ ពិតជាធ្វើឲ្យមហាជន មានអារម្មណ៍ក្តុកក្តួលជាខ្លាំង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា  Van Vc បានរៀបរាប់ថា "លេងភ្លេងខ្មែរជូនពុកបទដែលពុកចូលចិត្តបួនបទ??Khat Nacha ខាត់ សុឃីម (Khat Sokhim) Khat Yay. ខាត់ សួស្ដី ខាត់ សេរី ខាត់ចំរេីន តន្រ្តីសម័យនិងបុរាណ ខាត់ សារុំភ្លេងខ្មែរ"។

សូមទស្សនាវិដេអូទាំងអស់គ្នា៖