ជីវិតរបស់ក្មេងប្រុសពីរនាក់ត្រូវរស់នៅក្នុងស្ថានភាពក្រលំបាក ព្រោះតែម្តាយទើបចែកឋាន ទៅបន្សល់ទុកកូនម្នាក់ អាយុ៩ខែ និងបងប្រុស ម្នាក់ ហើយក្មួយតូចត្រូវការបៅទឹកដោះគោ តែពេលនេះគាត់មានការលំបាកខ្លាំងណាស់ ព្រោះឪពុកសុីឈ្នួលច្រូតស្មៅអោយគោគេសុី បានប្រាក់បន្តិចបន្តួច យកមកចិញ្ចឹមកូន។

ដោយឡែកគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Thoeun Pnn បានបង្ហាញថា " ទឹកភ្នែកខ្ញុំស្ទើរស្រក់ពេលឃើញប្អូន?ម្តាយស្លា ប់បន្សល់ទុកកូនតូចនឹងប្តី មិនដឹងត្រូវជួយបែបណាប្អូនៗនៅឆ្ងាយពេកតែប្អូនសុំបងជួយបងបានត្រឹមជួយផុសជូនប្អូនក្រែងមានគេជួយបានប្អូនខ្លះ គួរអាណិតណាស់មិនគួរបែបនេះទេ ខ្លួនក្រ ម្តាយសុីឈ្នួលបេះម្រេចអោយគេធ្លាក់ពីលេីទីខ្ពស់ធ្លាក់ខ្លួនឈឺ រហូតស្លា ប់ចោលកូននឹងប្តី២ថ្ងៃមុន ប្តីសុីឈ្នួលច្រូតស្មៅអោយគោគេសុី យកកំរ៉ៃទិញទឹកដោះគោមិនគ្រប់គ្រាន់ សព្វថ្ងៃរស់នៅផ្ទះរបស់គេ ហេីយវិដេអូននេះថតខ្លួនឯងទៀត សង្ឃឹមសប្បុរសជនជួយគាត់ផងចុះ គាត់ខ្វះខាតទឹកដោះគោ. ពួកគាត់រស់នៅភូមិថ្មី ឃុំឡាបានសៀក ស្រុកបានលុង ខេត្តរតនះគីរី អាចទាក់ទងនឹងសួរពត៌មានបាន 0976667575 ឬតាមលេខផ្ទាល់គាត់ផ្ទាល់0883086803 22.06.2020"។


មានវិដេអូ៖
ប្រភព៖ Thoeun Pnn