ពូនឹកក្មួយណាស់...ពូសូមទោស ដែលពូមិនបានលើកទូរស័ព្ទក្មួយ ឆាតក៏មិនបានលើក សូម្បីស្ដាប់សម្លេងក្មួយជាលើកចុងក្រោយក៏...
-

ពិតជារឿងមួយដែលគួរឲ្យសោកស្តាយជាទីបំផុត ដែលមនុស្សនៅក្នុងគ្រួសារបានលាចាកលោកទៅ ។ ជាការពិតណាស់គ្មានអ្នកណាម្នាក់ចង់បែកពីមនុស្សដែលខ្លួនស្រលាញ់ មិនថាមិត្ត គ្រួសារ សាច់ញាតិនោះទេ ព្រោះនេះគឺជាទុក្ខយ៉ាងធំធេង រកអ្វីមកកាត់ថ្លៃមិនបាន ហើយក៏ជាការលាគ្នាគ្មានថ្ងៃត្រឡប់វិញ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស្រុកភ្នំក្រវាញ ផ្ទះខ្ញុំ បានបង្ហោះសារទាំងទឹកភ្នែក ថា "ប្អូនស្រីរបស់បងជាទីស្រលាញ់អូនទៅបានសុខហើយ បើបងជួយប្អូនតាំងពីរយូរក៍ប្អូនមិនមានថ្ងៃនេះយ៉ាងលឿនយ៉ាងនេះដែលបងខំជួយប្អូនហើយតែបងជួយប្អូនមិនបានបងសុំទោស សូមប្អូនកើតជាតិថ្មីសូមឲ្យអាយុវែង និងមានឪពុក ម្តាយ រស់នៅជាមួយរហូតដល់ធំកុំឲ្យអភ័ព្វដូចជាតិនេះប្អូនស្រីកម្សត់របស់បង"។ ប្អូនខ្ញុំរឹងមាំណាស់ ចែអើយខ្ញុំញាុំមិនចូលទេ អូនញាុំទៅខំប្រឹងតែ ពីរបីស្លាបព្រាទៅ កន្លះម៉ោងក្រោយប្អូនជាហើយ ចាំបងទៅប្រាប់ពេទ្យ ថាបងឲ្យអូនងូតទឹកប្អូនចង់ងូតព្រោះខានងូត១អាទិត្យហើយ ប្អូនក្តៅក្នុងខ្លួនណាស់ តែកន្លះម៉ោងទៀតទេអូនអូននិងជាហើយណាពៅ ខំញាុំទៅ ប្អូនញាុំ ប្អូនខ្ញុំរឹងមាំណាស់ Øüñ Dÿ"។

យ៉ាងណាមិញ ក៏មានលោកពូប្អូនស្រី ដែលមានឈ្មោះថា Theng Theng បានបង្ហោះសារទាំងអារម្មណ៍ក្តុកក្តួលថា "ក្មួយខលមកពូតាមទូស័ព្ធមិនបានលើក,ហើយខលមកតាមឆាត់ក៏មិនបានលើក,សូមបីស្ដាប់សម្លេងក្មួយជាលើកចុងក្រោយក៏មិនបាន,នឹកក្មួយណាស់"។

ប្រភព៖ Theng Theng