នៅថ្ងៃនេះលោក អុឹម ជីវ៉ា បាននាំយកថវិការ ចំនួន១៥០០ដុល្លារ ជូនដល់តារាសម្តែងជើងចាស់ ម៉ែនឿន សម្រាប់ធ្វើបុណ្យជូនអ្នកម្តាយ
បើយោងតាមគណនីហ្វេសប៊ុកលោក អុឹម ជីវ៉ា បានបង្ហោះសារថា" ថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា បាននាំយកនូវថវិការចំនួន 1500$ ( មួយពាន់ប្រាំរយដុល្លារ ) មកជូនដល់ តារាសម្តែងជើងចាស់ ដែលម្តាយស្លា ប់គ្មានលុយធ្វើបុណ្យ? ថវិការរបស់មហាសប្បុរសជនរួមមានដែលផ្ញើចូលបុណ្យតាមរយៈ ខ្ញុំបាទ រួមមាន :

_ សូមថ្លែងអំណរអរគុណ អ្នកម្តាយជំទាវ ហ៊ុន សុីណាត បានឧត្ថម្ភជាមេនសំរាប់បូជាសពតម្លៃ 500$ ( ប្រាំរយដុល្លា)
_ សូមថ្លែងអំណរអរគុណ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន សុីណាត និងលោកវេជ្ជបណ្ឌិត ម៉ម សុខវិសាល បានឧបត្ថម្ភ ចំនួន 800$ ( ប្រាំបីរយដុល្លា)។
_ សូមថ្លែងអណរអរគុណ ឯកឧត្តម ចាន់ កត្តិខុម និងលោកជំទាវ ប៉ុណ្ណាដារី ឧបត្ថម្ភ ក្តាម្ឈូស 200$ ( ពីររយដុល្លា)។

រំភើបជំនួសម្ចាស់បុណ្យស ព ?? ដោយក្តីគោរពនិងជូនដំណឹងដោយ លោក អុឹម ជីវ៉ានិង ក្រុមការងារ"។







ប្រភព៖ អុឹម ជីវ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។