ភ្នំពេញ៖ ដូចដែរប្រិយមិត្តបានជ្រាបហើយថាពីមួយថ្ងៃទៅមួយថ្ងៃសម្រស់ពិធីការិនី មាស សុវណ្ណរតនា ដែលគ្រប់គ្នាស្គាល់ថាជាម្ចាស់ប្រេន NUNA នោះកាន់តែស្រស់ស្អាតឡើងជាមួយនឹងការតុបតែងខ្លួនតាមបែបនារីសម័យថ្មី មើលមួយភ្លែតច្រលំថាកូនកាត់សាសន៍គេ។

ជាមួយនិងភាពស្រស់ស្អាតនេះដែរគេបានឃើញថាពិធីការិនី មាស សុវណ្ណរតនា ម្ចាស់ប្រេន NUNA នេះបានកំពុងតែទទួលជោគជ័យខ្លាំងនៅក្នុងមុខជំនួញរបស់ខ្លួនតាំងពីប្រេនNUNA បានបង្កើតឡើងដាក់ឲ្យចរាចរណ៍នៅលើទីផ្សារសារជាថ្មីនៅកាលពីថ្ងៃទី៣ ខែ៣ ឆ្នាំ២០២០ មករហូតមកដល់ពេលនេះគឺមានរយៈជាង៤ខែហើយ បានឃើញថាសន្ទុះនៃការគាំទ្រពីសំណាក់អតិថិជនមកចុះឈ្មោះដើម្បីធ្វើជាតំណាងចែកចាយគឺឃើញថាមានច្រើនខ្លាំងមែនទែន ហើយកាលពីថ្មីៗនេះគ្រាន់តែតំណាងថ្មីមានរហូតដល់ទៅ១០០នាក់បាត់ទៅហើយចុះទម្រាំសរុបចូលគ្នាជាមួយនិងតំណាងមុនៗទៀតថាតើNUNAមានការគាំទ្រច្រើនកម្រិតណា ។

នេះបើយោងទៅតាមភាពជាក់ស្តែងតែម្តងក្រលេកឃើញថាប្រេនNUNA តែងតែមានសកម្មភាពមិនថាជួបជុំនៅក្នុងការបង្ហាត់បង្រៀនវគ្គបណ្តុះបណ្តាល ទាក់ទងទៅនិងការបង្រៀនផេក ក៏ដូចជាយុទ្ធសាស្ត្រធ្វើទីផ្សារនិងការចុះធ្វើទីផ្សារមួយចំនួននៅតាមបណ្តាខេត្តក្រុងនៅក្នុងប្រទេសកម្ពុជាដែរមានទីតាំងដូចជា « ពោធិ៍សែនជ័យ កំបូល ឬស្សីកែវ ព្រែកព្នៅ សែនសុខ ទួលគោក កំពង់ស្ពឺ កំពត តាកែវ ព្រៃវែង កំពង់ធំ អង្គស្នួល តាខ្មៅ កោះធំ » ដូចនេះសង្កេតឃើញថាមានសន្ទុះនៃការគាំទ្រគឺច្រើនខ្លាំងបើធៀបជាមួយនិងបណ្តាគ្រឿងសម្អាងដែរចាប់កំណើតនៅក្នុងឆ្នាំ២០២០នេះហាក់បីដូចជាមានប្រេនខ្លះក៏បានស្ងាត់ទៅរកភាពដើម និងប្រេនខ្លះទៀតមិនបានឃើញមានវត្តមាននៅលើទីផ្សារប៉ុន្តែប្រេន NUNA វិញគឺនៅតែបន្តដើរទៅមុខរហូតនិងទទួលបានការគាំទ្រច្រើនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ៕
សូមទស្សនារូបភាពខាងក្រោម៖



























