ហ្វេសប៊ុក ៖ ខ្លឹមសារទាំងស្រុងរបស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Pim Fa បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ « ផ្តាំដល់អ្នកដែលរស់នៅម្នាក់ៗឯង .. ទិញជំនៀងផ្ទះដាក់ផងកុំឲដូចខ្ញុំណា... មិនមែនលើកទីមួយទេនេះសន្សំវីដីអូទុកជាង2ខែហើយ.. នៅអាពីមុនៗទៀតតែមិនបានថតទុក .. លើកទីមួយ .. ពេលគេងមានអារម្មណ៍ថាមានគេមើលមក

លើកទីពីរ .. បងមកលេង គាត់អង្គុយញាំបាយនៅក្នុងបន្ទប់ទទួលភ្ញៀវហើយខ្ញុំនៅក្នុងបន្ទប់ទឹកហើយក៏លឺមាត់គាត់និយាយតែឯងឡើងយូរ (ក្នុងចិត្តគិតថាគាត់និយាយទូរស័ព្ទ) តែពេលចេញមកគាត់ក៏ភ្ញាក់ហើយថា ស្មានតែនៅហាលខោអាវខាងក្រៅព្រោះឃើញដូចឈរនៅក្រៅគាត់ខំតែនិយាយជាមួយ លើកទីបី ... កំពុងនិយាយទូរស័ព្ទស្រាប់តែវាំងននវាបើកខ្លួនឯង ហើយក៏ប្រាប់អ្នកក្នុងទូរស័ព្ទទៀតពេលនុង .. ប្រហែលបាន3នាទីក៏ទាញបិទខ្លួនឯង

លើកទីបួន ... ម៉ោងជិត3ងើបចូលបន្ទប់ទឹកដើរជាន់ឈាមតែអត់ដឹងព្រោះបិទភ្លើង ពេលចេញពីបន្ទប់ទឹកស្រាប់តែឃើញឈាមហើយក៏បើកភ្លើងមើលពេញបន្ទប់សុទតែឈាម (កាលនុងអត់បានថតព្រោះហៅសន្តិសុខមកមើល) ឆែកកាមេរ៉ាគ្មានអីទាំងអស់ គេក៏សន្មត់ថាឈាមឆ្មា (គេមិនឲចិញ្ចឹមសត្វតែមានឆ្មាមួយក្បាលមិនដឹងមកពីណាអាណិតពេកក៏តែងដាក់ចំណីឲវា តែច្បាស់ខ្លួនឯងថាមិនដែលឲវាចូលផ្ទះទេព្រោះមិនមែនចិញ្ចឹមខ្លួនឯងមិនដឹងថាវាចាក់វាក់សាំងហើយឬនៅ) ពេលគេនិយាយថាឈាមវាក៏មិនមាត់អីដែរទៅសៀមរាបវិញមួយរយៈខ្លីព្រោះគេថាគេធ្វើពិធីសែនឲលើកទីប្រាំ... ឈាមនៅនឹងកន្លែងលាងចានគ្មានបានធ្វើម្ហូបអីសោះបើថាបានទិញសាច់ស្រស់មកធ្វើមិនថាទេអានេះអត់សោះលើកទីប្រាំមួយ ... មុិញៗនឹងថាចូលលាងមុខម៉ែហើយនៅស្រស់ៗចង់ក្អួត

សរុបមកឡើងលែងខ្លាចហើយចង់ខឹងវិញដែលមករបៀបគគ្រិចៗចឹង ..អ្នកដឹងរឿងពីមុនៗឲដូរបន្ទប់គ្រប់គ្នាតែនៅចចេសនៅតែមិនទិញជំនៀងផ្ទះដាក់ ... កុំរឹងអីកុំដូចញុំអីនេះមិនមែនម្ដងទេអ្នកដឹងបានដឹង អូភ្លេចប្រាប់ថាមុិញវាឆ្ងាញ់ត្រង់ភ្លើងវាផ្លឹបផ្លែតៗទៀត (ដូចក្នុងវីឌីអូ)» ៕
សូមទស្សនាវិដេអូខាងក្រោម៖
