សប្បុរសជនមួយគ្រួ បានបរិច្ចាគថវិការជូនមន្ទីរពេទ្យគន្ធបុប្ផា ចំនួន ៨៨៨៨ដុល្លារអាមេរិក ដោយភ្ជាប់ជាគោលបំណងពីរធំ...
-

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ មានសប្បុរសជនមួយគ្រួសារ បាននាំយកនូវថវិកាចំនួន ៨៨៨៨ដុល្លារអាមេរិក បរិច្ចាគជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកក្នុងការជួយឲ្យមន្ទីរពេទ្យនេះ បន្តសកម្មភាពព្យាបាលជំងឺជូនកុមារកម្ពុជាដោយឥតគិតថ្លៃ។

លោក ឈ្មោះ ចេង សេង និងភរិយា ឈ្មោះ ស៉ឹម ទូច (ស្រីការ) បានប្រាប់ថា "ការចូលរួមបរិច្ចាគថវិកាជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាចំនួន ៨៨៨៨ដុល្លារអាមេរិកនេះ មានគោលបំណង២ គឺទី១៖ គឺដើម្បីអបអរកម្មវិធីគម្រប់ខួបកំណើត១៥ឆ្នាំ របស់កូនស្រីរបស់ខ្ញុំ ឈ្មោះ ឡេង ស្រីលក្ខណ៍ និងទី២៖ ដោយសារពីមុន ខ្ញុំធ្លាប់យកកូនប្រុសច្បងទៅចាក់ថ្នាំបង្ការ ឃើញបងប្អូនអ្នកមកពីបណ្តាខេត្តយកកូនៗ មកព្យាបាលជាច្រើន ខ្ញុំក៏មានអារម្មណ៍ថា ថ្ងៃណាមួយខ្ញុំមានលទ្ធភាព នឹងបរិច្ចាគថវិកាមួយចំនួនជូនមន្ទីរពេទ្យគន្ធបុប្ផា ដែលជាបំណងប្រាថ្នា ហើយពេលនេះខ្ញុំបានសម្រេចនូវគោលបំណងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ"។