មហាជនប្រាដកជាបានស្គាល់អ្នកនាង ទ្រី ដាណា ម្ចាស់ហាងពេជ្រ និងមាស ដ៏ល្បីឈ្មោះ ហើយត្រូវបានមហាជន គាំទ្រយ៉ាងខ្លាំង ព្រោះអ្នកនាងបានជួយដល់ជនទីទាល់ក្រ ដែលកំពុងជួបនូវការលំបាក។

ដោយឡែកក្រោយពីបានការគាំទ្រពីមហាជនហើយនោះ អ្នកនាងក៏តែងតែ បង្ហោះពីជីវិតពិតរបស់អ្នកនាង លើបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ កាលពីថ្ងៃម្សិលមិញនេះ អ្នកនាង ថា"រកស៊ីក៏ដោយ ធ្វើការក៏ដោយ វាដូចជាការបេះផ្លែឈើចឹង យីចេះប្រៀបធៀបកើត តែចង់ប្រាប់ថា អ្នកនៅចាំក្រោមដើម ចាំផ្លែធ្លាក់មក វាស្រួល វានៅកន្លែងសុខ តែផ្លែធ្លាក់មកហ្នឹង មិនឆ្ងាញ់ប៉ុន្មានទេ ព្រោះអាចជ្រាយ អាចទុំជ្រុល ហើយក៏មិនទាន់ចិត្តដែរ។

អ្នកឡើងទៅបេះ ប្រាកដជាហត់ ត្រូវតោងខ្លាចធ្លាក់ ប្រើកម្លាំង ភ័យផង គិតផង តែបើឡើងដល់លើ មានមែកអង្គុយស្រួលហើយ ចង់បេះប៉ុន្មានក៏បាន ហើយស្រស់ទៀត បើគេឡើងដល់លើហើយ អ្នកក្រោមហ្នឹងកុំសង្ឃឹម ដឹងតាអត់ហើយ
ខ្ញុំចង់ប្រាប់ទៅអ្នករកសុីទាំងអស់ថា បើតាំងចិត្តចង់រកស៊ី ចង់មានលំនឹង ចង់បានរបស់ឆ្ងាញ់ស្រស់ល្អ ទាល់តែខំតិច ទាល់តែប្រឹងតោងឡើង បើនៅតែចាំក្រោមដើម កុំសង្ឃឹមថាបានគ្រប់ ។ អរគុណបានអាន ខ្ញុំចេះតែសរសេរ មិនដឹងនិយាយពីអីទេ "។








ប្រភព៖ ទ្រី ដាណា Dana Try