ភ្នំពេញ៖ មួយរយៈពេលក្រោយមកនេះបានឃើញថា នៅលើបណ្តាញសង្គមហ្វេសប៊ុកមាន Challgen ជាច្រើនដែលយុវជនខ្មែរកំពុងតែលេងហើយមានគ្រប់បែបគ្រប់ទម្រង់មានទាំងការលើកស្ទួយនិងការបំផ្លាញ ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះដែរគេបានឃើញថាមានយុវជន២នាក់បានយកល្បែងChallgen នេះទៅលេងយ៉ាងមានគុណតម្លៃនិងមានប្រយោជន៍ខ្លាំងបំផុត ជាមួយគ្នានេះដែរប្អូនប្រុស Kodomo បានប្រាប់មកមហាជនថា « Challgen ខ្ញុំខុសគេបន្តិចហើយ ព្រោះខ្ញុំចង់អោយទីក្រុងខ្ញុំស្អាត ខ្ញុំនឹងបន្ត challenge នេះរយៈពេល៦សប្ដាហ៍ កំឡុងពេល៣ខែ បងប្អូនអាចចូលរួមបានជាមួយខ្ញុំ ភ្នំពេញស្អាត » ។

ជាក់ស្តែងបន្ទាប់ពីបានឃើញ Challgen របស់យុវជនខាងលើហើយមហាជនជាច្រើនបានថ្លែងអំណរគុណយ៉ាងខ្លាំងព្រោះអី នេះជាសកម្មភាពមួយដែលមិនសូវឃើញមានយុវជនខ្មែរបានធ្វើទេ ការយកChallgen មកលេងជាលក្ខណៈរើសសំរាម ដើម្បីឲ្យបរិស្ថានស្អាតគឺជារឿងមួយដែលកូនខ្មែរគ្រប់រូបគួរតែនាំគ្នាយកគំរូតាមយុវជនខាងលើនេះ ព្រោះChallgen ប្រភេទនេះវាបាននាំយកមកនូវគុណប្រយោជន៍យ៉ាងខ្លាំងដល់ទីក្រុង ដល់បរិស្ថាន និងសុខភាពរបស់ប្រជាជនកម្ពុជាយើងផងដែរ « សំរាម មិនគួរឲ្យស្អប់ខ្ពើមដូចអ្នកចោលសំរាមនោះនេះ អ្នករើសសំរាម មានតម្លៃថ្លៃ ជាងអ្នកបោះចោលសំរាម» ៕

