ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចហើយថាម្តាយបង្កើតរបស់កីឡាប្រដាល់ អេ ភូថង បានទទួលមរណភាពនៅកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៧៖៤៦ នាទី ក្នុងអាយុ ៥៩ឆ្នាំ ដោយសារមានជំងឺមហារីកធ្ងន់ធ្ងរ។

ជាមួយគ្នានេះដែរនៅមុនេះបន្តិចនៅលើគណនីហ្វេសប៊ុក អុឹម ជីវ៉ា បានធ្វើការផុសឲ្យដឹងនៅមុនេះបន្តិចថា « ហុឺ.. អាណិតកីឡាករប្រដាល់ លោកអេ ភូថង ណាស់ ចង់ធ្វើបុណ្យ៧ថ្ងៃម្តាយតែគ្មានលុយ ហើយត្រូវជំពាក់លុយគេជិត3000$ទៀត ដោយសារចំណាយលើពិធីបុណ្យស ពម្តាយរបស់ខ្លួន ។

ថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា បាននាំយកថវិកាចំនួន 1000000( ១លានរៀល) ដែលជាថវិការផ្ទាល់របស់ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន សុីណាត និងជាទីប្រឹក្សានៃក្រុមមេធាវី HNS អេជ អេន អេស និង លោកវេជ្ជបណ្ឌិត ម៉ម សុខវិសាល ចូលរួមពិធីបុណ្យសពម្តាយ លោក អេភូថង ដែលទួលមរណៈដោយសារជំងឺ មហារីក ។

ក្នុងនោះដែរ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន សុីណាត និងស្វាមីនិងក្រុមការងារ បានផ្តាំផ្ញើចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំចំពោះក្រុមគ្រួសារនៃសពផងដែរ។ សូមបញ្ជាក់ពិធីបុណ្យសពគឺត្រូវបូជា នៅវត្តឬស្សីសាញ់វេលារម៉ោងមួយរសៀល ថ្ងៃទី 24 ខែ មិនថុនា ឆ្នាំ2020 » ៕



