ឃើញហើយចង់លង់! សម្រស់ប្អូនចាន់ ស្រីខួច នៅក្នុងឈុតកូនក្រមុំ ឡើងស្អាតប្លែក ឡើងចង់លង់ហើយ មើលស្អាតមិនណយទេកូនហ្នឹង...
-

ភ្នំពេញ៖ ក្មេងស្រីតូចស្រស់ស្អាត និងជាអតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី១ ចាន់ ស្រីខួច កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រ របស់ខ្លួនព្រោះតែទឹកដមសំលេង ដ៏ក្រអួនក្រអៅ និងរូបសម្រស់ ពេលធំពេញវ័យកាន់តែប្លែក កាន់តែស្រស់ស្អាតឡើង។

តារាស្រីវ័យក្មេងរូបនេះ ទើបតែចេញបទចម្រៀង ថ្មី ដែលមានចំណងជើងថា "ចប់ចុះ" ដោយទទួលបានការចែករំលែក និងអ្នកចូលចិត្តស្តាប់យ៉ាងច្រើនកុះករ លើបណ្តាញសង្គម។ អ្វីដែលធ្វើឲ្យមហាជនកាន់តែកោតសរសើរ ទៅទៀតនោះ រូបសម្រស់របស់តារាស្រីវ័យក្មេងរូបនេះ ពេលបានគ្រងឈុតកូនក្រមុំ ទៅគឺកាន់តែស្រស់ស្អាត និងលេចធ្លោឡើងព្រោះមើលទៅគឺឥតខ្ចោះតែម្តង។

ឋិតនៅក្នុងឈុតកូនក្រមុំ មួយឈុតណាក៏មើលស្រីខួច ស្អាត​ស្រស់ ទន់ភ្លន់។ គ្រាន់តែបានឃើញស្រី ខួច ក្នុងសំលៀកបំពាក់កូនក្រមុំ បែបនេះធ្វើឲ្យអ្នកគាំទ្រម្នាក់សរសើរមិនដាច់ពីមាត់ថា ស្រីខួច ស្រស់ស្អាតខ្លាំងណាស់ មើលទៅឡើងប្លែក ខុសពីមុនដាច់ ដល់ពេញក្រមុំចឹងទៅស្អាតមិនណយទេ កូននឹង៕

ប្រភព៖ ចាន់ ស្រីខួច