ក្តុកក្តួលណាស់ ! កូនពៅ លោកអ៊ំ ខាត់ យំឡើងខ្សោះខ្លួនហើយ ព្រោះតែស្រណោះឪពុក ដែលតែងតែធ្វើឲ្យកូនៗមានក្តីសុខគ្រប់គ្នា...(មានវិដេអូ)
ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបរួមមកហើយថាលោកអ៊ំ លាវ ខាត់ បានលាចាកលោកទៅក្នុងជន្មានយុ ៦៧ព្រះវស្សា ដោយរោគាពាធ នៅកាលពីព្រឹកថ្ងៃទី ២២ ខែមិថុនាឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។

យ៉ាងណាមិញបើក្រលេកមកមើលក្រុមគ្រួសាររបស់អ៊ំ ខាត់ វិញ គឺកូនចៅម្នាក់ៗយំឡើងខ្សោះខ្លួនអស់ហើយព្រោះពិបាកទទួលយកខ្លាំងណាស់នៅអារម្មណ៍ឈឺចាប់មួយនេះ មុនពេលលោកអ៊ំ ខាត់ ទទួលមរណភាពគ្មានកូនចៅណាម្នាក់សូម្បីតែប្រពន្ធរបស់លោកអ៊ំក៏មកមិនទាន់ដង្ហើមលោកអ៊ំដែរ ។

ជាមួយគ្នានេះដែរបើយោងទៅតាមការបង្ហោះរបស់កូនស្រីពៅរបស់អ៊ំ ខាត់ បានប្រាប់មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា ៖ « ផ្ទះគាត់មិនដែលមានកម្មវិធីទេ តែឥលូវមកមានកម្មវិធីបុណ្យស ព្វគាត់ទៅវិញ ????? My Dady ???? ស្រលាញ់ស្មេីរជីវិតស្រលាញ់គាត់ជាងអ្នកណាទាំងអស់មិចក៏ជីវិតនេះជួបទុក្ខខ្លាំងមេស » ៕
កំឲ្យខាតពេលយូរសូមទស្សនារូបភាពនិងវិដេអូនៅខាងក្រោមនេះទាំងអស់គ្នា ៖








ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។