ភ្នំពេញ ៖ ឃើញល្បីឈ្មោះមានមុខមានមាត់នៅក្នុងសង្គមពិតមែនប៉ុន្តែទម្រាំតែបានជីវិតមួយរស់នៅសុខស្រួលដូចសព្វថ្ងៃតារាចម្រៀងប្រុស លោក ខាន់ ជែមស៍ ធ្លាប់ឆ្លងកាត់រឿងលំបាកៗជាច្រើនៅក្នុងជីវិតនៅកាលពីជាង១០ ឆ្នាំមុន ។

បើទោះបីជាពេលនេះលោក ខាន់ ជែមស៍ បានក្លាយជាតារាល្បីឈ្មោះម្នាក់និងមានជំនួញជាច្រើននៅក្នុងដៃក៏ពិតមែន ប៉ុន្តែលោកមិនដែលភ្លេចរឿងរាវលំបាកៗដែលធ្លាប់ឆ្លងកាត់នោះទេ ថ្មីនេះលោក ខាន់ ជែមស៍ ក៏បានបង្ហាញវិដេអូអំពីបន្ទប់ជួលមួយដែលលោកធ្លាប់រស់នៅកាលពីមុន ដោយបានអមជាមួយការសរសេរពាក្យមួយឃ្លាដែលមានខ្លឹមសារយ៉ាងដូច្នេះថា ៖ «នេះហើយបងប្អូន ជាបន្ទប់ជួលក្នុងមួយខែ៣០ដុល្លាដែលខ្ញុំធ្លាប់រស់នៅកាលពី១៦ឆ្នាំមុន ផ្សារស្ទឹងមានជ័យ» ។

បន្ទាប់ពីបានឃើញការបង្ហោះរៀបរាប់របស់លោក ខាន់ ជែមស៍ ដូច្នេះហើយបានឃើញថាមានអ្នកគាំទ្ររបស់លោក ខាន់ ជែមស៍ និងមហាជនជាច្រើនបានសម្តែងការកោតសរសើរយ៉ាងខ្លាំងអំពីការតស៊ូររបស់តារាប្រុសរូបនេះ និងថែមទាំងជូនពរឲ្យលោក កាន់តែទទួលបានភាពជោគជ័យនៅក្នុងជីវិត សិល្បះ ជំនួញ និងគ្រួសារ ផងដែរ ៕
តោះដើម្បីកំឲ្យខាតពេលយូរសូមប្រិយមិត្តទាំងអស់គ្នាទស្សនារូបភាពនិងវិដេអូរបស់លោក ខាន់ ជែមស៍ នៅខាងក្រោមនេះ ៖


