ភ្នំពេញ៖ ប្រិយមិត្តជាច្រើនច្បាស់ជាស្គាល់ហើយ កំពូលតារាចម្រៀងដ៏ល្បីល្បាញ ប្រចាំផលិតកម្មហង្សមាស គឺ អ្នកនាង ឪក សុគន្ធកញ្ញា មិនដឹងមានរឿងអ្វីកើតឡើង ស្រាប់តែអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការស៊ែរតៗគ្នា បន្ទាប់ពីកំពូលតារាចម្រៀងដ៏ល្បីល្បាញ ប្រចាំផលិតកម្មហង្សមាស គឺ អ្នកនាង ឪក សុគន្ធកញ្ញា ត្រូវឪពុកបង្កើតឈ្មោះថា ឱក បូនី បង្ហោះសារយ៉ាងតានតឹងថា “ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪជាអ្នកដាក់ឱ្យ” ក្នុងរឿងនេះ គេសង្កេតឃើញថា ការបង្ហោះសារបែបនេះ ពិតជាជាធ្វើឲ្យមហាជនភ្ញាក់ផ្អើល ដោយសារភ្ជាប់ជាមួយរូបភាព៣សន្លឹក គឺសំដៅទៅលើកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ពីសំណាក់ឪពុកគឺលោក ឱក បូនី ដែលជាតន្រ្តីករ។
.jpg?1593070563)
សារខ្លីដែលបង្គប់អត្ថន័យត្អូញត្អែរទៅកាន់កូនស្រីបែបនេះ បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង និង ងឿងឆ្ងល់ថាតើមានរឿងអ្វីកើតឡើងរវាងឪពុក-កូនពួកគេ ។តែយ៉ាងណា ទោះបីជានៅសុខៗលោក ឱក បូនី ស្រាប់តែបង្ហោះសារចោទកូនស្រីថាមិនស្គាល់ឪបែបនេះ តែរឿងរ៉ាវនៅពីក្រោយខ្នងយ៉ាងណាគេនៅមិនទាន់អាចសន្មត់បាននៅឡើយទេ ថាមានបញ្ហាអ្វីឱ្យប្រាកដ មានតែរង់ចាំការបកស្រាយពីសាមីខ្លួនដោយផ្ទាល់ជាមុនសិន ៕
សូមទស្សនារូបភាពខាងក្រោមនេះ
.jpg?1593070544)
.jpg?1593070583)
.jpg?1593070584)
.jpg?1593070583)
.jpg?1593070583)
.jpg?1593070583)
.jpg?1593070584)
.jpg?1593070584)