សូមចែទៅឲ្យសុខណា ចែហត់ពេកហើយ ចែខំប្រឹងរកលុយជិះកង់លក់នំជាមួយគ្នា ចែខំរកលុយរៀនខ្លួនឯងមិនឲ្យម៉ាក់ប៉ាពិបាក តែពេលនេះ ចែទៅបានសុខហើយ...
-

មានជីវិតមានទុក្ខ លើផែនដីដ៏ធំមួយនេះ ពិតជា មានរឿងរ៉ាវជាច្រើន ដែលមនុស្សយើងបានជួបប្រទះ នៅក្នុងជីវិត ។ ការលំបាក បានធ្វើឲ្យមនុស្សយើងរឹងមាំ រីកធំធាត់ឡើង ពីមួយថ្ងៃទីមួយថ្ងៃ ។ ស្ថិតនៅក្នុងរូបភាព ជាច្រើន កញ្ចក់ដែលអាចបញ្ចាំងពីទិដ្ឋភាពពិតនៅក្នុងសង្គមបាននោះគឺជាការឆ្លងកាត់ ។ 

ដោយឡែក បើនិយាយពីជីវិតរបស់ប្អូនស្រីម្នាក់ ដែលគាត់បានលាចាកឋានទៅ បន្សល់ទុកអនុស្សោវរីយ៍ជាច្រើន សម្រាប់មិត្តភក្តិ ក៏ដូចជាគ្រួសារទាំងមូល ។ នៅថ្ងៃនេះបែរជាការខិតខំរបស់គាត់ អស់រយៈពេលជាយូរមកហើយនោះ ក៏ត្រូវរលាយបាត់ ទៅមនុស្ស ។ ខំតស៊ូពីក្មេង ជិះកង់ដើរលក់នំតាមផ្លូវ ដើម្បីបានប្រាក់យកមកផ្គត់ផ្គង់ការរៀនសូត្រ រហូតដល់បញ្ចប់ការសិក្សាខ្ពស់ ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា គង់ សុីវមុី បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "ទម្រាំចែមានថ្ងៃនេះចែស៊ូពិនណា ខំរកលុយរៀនខ្លួនឯងមិនអោយម៉ាក់ប៉ាពិបាក រហូតបានការងារល្អធ្វើ នឹកឃើញពេលយើងជិះកង់លក់នុំជាមួយគ្នា បងស្រីជានារីរឹងមាំជាបងស្រីគំរូ ចែឈប់ហត់ហើយ La Lin"។

សូមឲ្យប្អូនស្រីទៅឲ្យបានសុខ កើតជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះ អ្នកចិត្តល្អហេតុអ្វី ក៏បានស្លា ប់ម្ល៉េះ? ។ ជាមួយគ្នានោះផងដែរក៏មានបងប្អូនជាច្រើនចង់ដឹងពីស្ថានភាពរបស់គាត់ និងចង់ដឹងគាត់កើតអី? ភ្លាមនោះក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Noch Sorridi​ បានប្រាប់ថា "គាត់គ្រោះថ្នាក់ចរាចរណ៍"៕

ប្រភព៖ គង់ សុីវមុី