ឃើញប្អូនត្រូវម្តាយធ្វើបា ប បងប្រុសអាយុ២ឆ្នាំ អោបប្អូនរត់ សូមការជួយពីពូមីង ជិតខាងទាំងមេឃភ្លៀងរលឹម
-

ភ្នំពេញ​ ៖​ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ម្តាយចិត្តខ្មៅម្នាក់ សង្ស័យបែកថ្ន ាំវា យនិងបោកកូនតូចដូចសត្វធាតុ ហើយបណ្តេញកូនចេញទាំងយប់ ខណៈដែលកូនបងទី៣ អាយុប្រហែល២ឆ្នាំ បានអោប្អូន អាយុ៥ ខែចេញពីផ្ទះ អោបប្អូនទាំងជើងអូសដី សុំឲ្យអ្នកជិតខាងជួយ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវរថភ្លេីង​ ក្រុមទី៣​ ភូមិទូលសង្កែរសង្កាត់ទួលសង្កែរទី១​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។

ផ្លូវរថភ្លេីង​ ក្រុមទី៣​ ភូមិទូលសង្កែរសង្កាត់ទួលសង្កែរទី១​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។ចំណែកម្តាយមានឈ្មោះថា អ៊ុក​ អាយុ៣២ឆ្នាំ​ មុខរបរនៅផ្ទះ​ ។

បើយោងតាមសម្តីរបស់អ្នកជិតខាងបានប្រាប់ថា ស្រ្តីជាម្តាយខាងលើ ជាមនុស្សញ ៀនថ្ន ាំ ហើយតែងតែធ្វើបា បកូនៗរាល់ថ្ងៃ ។ ក្នុងចំណោមកូនទាំង៤នាក់នោះ មានតែកូនតូចអាយុ៥ខែទេ ដែលត្រូវម្តាយធ្វើបា បខ្លាំងជាងគេ ដែលបណ្តាលឲ្យក្បាលប្អូនមានស្នាមមុតដែកគោល និងមានឈា មទៀតផង។

ក្មេងៗកំសត់ទាំង៤នាក់ នោះត្រូវបានបងប្អូនអ្នកជិតខាងជួយ និងបានធ្វើការទំនាក់ទំនង ទៅអាជ្ញាធរ ដើម្បីជួយអន្តរាគមន៍ផងដែរ។ ភ្លាមនោះ លោក​ ហុឹម​ ប៊ុនធឿន​ ប្រធានក្រុម៣នៃភូមិទួលសង្កែរសង្កាត់ទួលសង្កែទី១​ បានចុះមកដល់កន្លែងកេីតហេតុទាំងភ្លៀងរលឹម និងសូមឲ្យបងប្អូនជួយរកកន្លែងឲ្យក្មេងៗបានសម្រាកស្រួលបួលផង៕