ភ្នំពេញ ៖ ប្រិយមិត្តជាទីមេត្រី បងប្អូនច្បាស់ជាបានស្គាល់រួចមកហើយថា ស្រីអូនសម្រស់ធម្មជាតិ គឺជានារីចិត្តធម៍ម្នាក់ដែលតែងតែជួយគ្រប់មនុស្សជាច្រើនដែលជួបការលំបាក មិនថាក្មេង ចាស់ប្រុសស្រីគឺនាងជួយទាំងអស់ឲ្យតែនាងឃើញថាពួកគាត់ពិតជាលំបាកប្រាកដមែន ។

ជាមួយគ្នានេះដែរនៅកាលពីពេលថ្មីៗនេះស្រីអូនបានធ្វើឲ្យមហាជននៅលើបណ្តាញសង្គមរំជួលចិត្តមិនស្ទើរបន្ទាប់ពីបានទស្សនាវិដេអូរបស់នាងរួច សកម្មភាពនៅក្នុងវិដេអូនោះបានបង្ហាញឲ្យឃើញថានាងប៉ាវអារហារពេលល្ងាចទៅដល់ក្មេងដែលបានដើរលក់របស់នៅទីនោះដើម្បីឲ្យគាត់ហូបឆ្ងាញ់មួយពេល ហើយក្មេងៗទាំងអស់នោះគាត់ពិជារំភើបនិងសប្បាយចិត្តខ្លាំងណាស់បន្ទាប់ពីបានញាំអាហារដ៏ឆ្ងុយឆ្ងាញ់មួយពេលនោះរួច បន្ទាប់មកក៏បានសំពះអរគុណទៅកាន់ស្រីអូន ទាំងទឹកមុខញញឹមនិងសប្បាយរីករាយយ៉ាងខ្លាំង ។

មិនត្រឹមតែប៉ុណ្ណោះទេស្រីអូនក៏បានបង្ហោះសារមួយឃ្លារប្រាប់ទៅមហាជននៅលើបណ្តាញសង្គមឲ្យដឹងផងដែរថា ៖ «ប៉ាវក្មេងៗលក់ផ្កាលក់គោមនៅសមុទ្រញាំអោយឆ្ងាញ់មួយពេលស្រណោះកាលនៅអត់កាលនៅក្រសុំគេទៅលេងកំពង់សោមអោយតែបានស្គាល់ កុំថាឡេីយគ្រឿងសមុទ្រសូម្បីបុកល្ហុងមួយចានក៏គ្មានលុយទិញញាំបានត្រឹមអង្គុយឃ្លានពិតណាស់មានតែអ្នកក្រទេដែលយល់អារម្មណ៍នេះ អារម្មណ៍ឃ្លានណាស់តែគ្មានលុយ ចាំមិនភ្លេចពេញមួយជីវិត » ៕
តោះដើម្បីកំឲ្យខាតពេលយូរសូមទស្សនាវិដេអូខាងក្រោមនេះ ៖