បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Solo Landscape បានបង្ហោះសារកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ថា៖ អ្នកនៅសែនឆ្ងាយ យើងនៅតែយកបេះដូងអ្នកបាន
មានក្តីសុបិន្ត និងគោលដៅច្បាស់ ចង់បានអ្វីនោះអ្នកនឹងសម្រេចបាន ពីមួយជំហានទៅមួយជំហាន តែមានតែគោលដៅច្បាស់លាស់មិនប្រាកដថាទៅដល់គោលដៅទេ យើងត្រូវជួបឧបសគ្គជាច្រើន ដែលរារាំងដំណើររបស់យើង អាចភ្លៀង រអិល ម៉ូតូខូចជាដើម ពេលយើងដោះស្រាយវាដោយការអត់ធ្មត់នោះ វានឹងហុចផលដូចយើងឃើញអីចឹង ។

ឧទ្យានជាតិវីរះជ័យ ធ្លាប់តែលឺពីមេរៀនភូមិវិទ្យាកាលខ្ញុំនៅវិទ្យាល័យ ខ្ញុំលឺពីភាពស្រស់ស្អាតរបស់វាយូរហើយ ទើបតែថ្មីៗនេះ ខ្ញុំបានសម្រេចបំណងប្រាថ្នានេះ អ្នកគិតមើល អ្នកមានអារម្មណ៍បែបណា ពេលឃើញទិដ្ឋភាពដូចឋានសួគាបែបនេះ និយាយទៅវាស្រស់ស្អាតគ្រប់ជ្រុង គ្រប់ពេល គ្រប់វិនាទី គ្មានអ្វីប្រដូចបាន ។ យើងនឹងចែករំលែកពីទិដ្ឋភាពនៃការដើរឡើងភ្នំឆាប់ៗនេះ សូមមើលតែរូបភាពនៅទីនោះសិន ។

ទីនោះអ្នកភូមិហៅថា វាលធំ ស្ថិតនៅតំបន់ឧទ្យានេះជាតិវីរះជ័យ ក្នុងឃុំកោះប៉ង់ ស្រុកវើនសៃ ខេត្តរតនគីរី តែយើងធ្វើដំណើរយ៉ាងយូរពីភ្នំពេញ ទៅកាន់ស្រុកតាវែង ដើម្បីទីដល់ស្នាក់ការបរិស្ថាន នឹងមានចំងាយប្រមាណ៣០ គីឡូមែ៉ត្រពីទីរួមស្រុកតាវែង ។ មធ្យោបាយក្នុងការធ្វើដំណើរ គឺជិះម៉ូតូ ប្រមាណ ៦ទៅ៧ ម៉ោងទើបទៅដល់ទីនោះ។ កុំភ័យយើងនឹងរៀបចំដំណើរកំសាន្តទៅទីនោះឆាប់ៗ នេះ សូមតាមដានពួកយើង ។ សូមអរគុណ បងភារម្យ ដែលធ្វើអោយក្តីសុបិន្តខ្ញុំក្លាយជាការពិត។ អរគុណដែលតែងសហការ NOT adventure #virakchey #nationalpark #ratanakiri #notadventure"។


































ប្រភព៖ Solo Landscape