ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា នៅកាលពីយប់មិញនេះមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចផ្លូវបែកជាបួន លេីផ្លូវ៣១០ កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង នាវេលាម៉ោងជាង១យប់រំលងអាធា្រត ឈានចូលថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២០នេះ ។

យ៉ាងណាមិញនៅក្នុងហេតុការណ៍មួយនេះដែរបានបណ្តាលឲ្យនារីម្នាក់ដែលគេស្គាល់ថាជាតារាហ្វេសប៊ុកមានឈ្មោះថា Ah Jruy បានទទួលមរណភាពនៅនិងកន្លែងកើតហេតុ ចំណែកបុរសម្នាក់ទៀតដែលជាគូរស្នេហ៍ឈ្មោះ ទិត គឹមហេង ត្រូវបានគេស្គាល់ថាជាកីឡាបាលទាត់ជំរើសជាតិក្លិបវិសាខា បានរងរបួសធ្ងន់ បែកមុខបែ កមាត់រលាត់ដៃរលាត់ជេីងពេញមួយតួខ្លួនតែម្ដង ត្រូវបានរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យឯកជនពន្លឹមកដឹកយកទៅសង្គ្រោះ ។

ដោយឡែកគ្រាន់តែទទួលបានដំណឹងដ៏សោកសៅមួយនេះហើយមិត្តភក្តិរបស់តារាហ្វេសប៊ុក Ah Jruy បានសម្តែងការសោកស្តាយយ៉ាងខ្លាំងបន្ទាប់ពីបានបាត់បង់មិត្តភក្តិជាទីស្រលាញ់របស់ខ្លួនចំពោះការបាត់បង់មួយនេះធ្វើឲ្យគ្រប់គ្នាទទួលយកមិនបានទេ ។

រូបភាពរបស់ Eza Ji
ក្នុងនោះដែរឃើញថាមានមិត្តភក្តិរបស់ស ព ឈ្មោះ Ah Jruy ម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Eza Ji បានបង្ហោះវិដេអូដែរបានភ្ចាប់មកជាមួយនិងសារយ៉ាងក្រៀមក្រំដ៏ខ្លីមួយដែលមានខ្លឹមសារដូច្នេះថា ៖« មានតែពាក្យថាស្ដាយព្រោះថ្ងៃចុងក្រោយដែលឯងចង់ជួបគ្នាក៏គ្នាមិនបានជួបដែរសុំទោសAh Jruy.(មានអ្វីត្រូវធ្វើយេីងត្រូវធ្វើអេាយហើយទៅកុំអេាយមានពាក្យថាស្ដាយក្រោយ)Rest In Peace » ៕ ដើម្បីកំឲ្យខាតពេលយូរសូមទស្សនាវិដេអូនិងរូបភាពរបស់តារាហ្វេសប៊ុក Ah Jruy នៅខាងក្រោមនេះទាំងអស់គ្នា ៖







