ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា លោក យុត្ថារ៉ា ឆាន្នី គឺជាតារាសម្តែងជើងចាស់មួយរូបដែលធ្លាប់មានភាពល្បីល្បាញខ្លាំងនៅក្នុងវិស័យសិល្បះនៅស្រុកខ្មែរ ។

ពិតណាស់ លោក យុត្ថារ៉ា ឆាន្នី គឺជាអតីតស្វាមីរបស់តារាសម្តែងស្រីគឺ អ្នកនាង ចន ច័ន្ទលក្ខិណា បន្ទាប់ពីបានលែងលះគ្នាជាច្រើនឆ្នាំរួចមកហើយ នៅក្នុងការលែងលះនោះអ្នកទាំងពីរបានបន្សល់ទុក្ខចំណងដៃចុងក្រោយដែលមានតម្លៃខ្លាំងបំផុតគឺកូនស្រី ដ៏គួរឲ្យស្រលាញ់ម្នាក់ ឲ្យរស់នៅជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសិល្បៈកម្ពុជា នាពេលបច្ចុប្បន្ន ។

ទន្ទឹមនិងនេះដែរបើទោះបីជាតារាសម្តែង លោក យុត្ថារ៉ា ឆាន្នី ដែលជាឪពុកមិនបានមើលថែកូនស្រីដោយដៃលោកផ្ទាល់ក៏ពិតមែន ប៉ុន្តែតារាប្រុសរូបនេះមិនដែលភ្លេចតួនាទីជាឪពុកឡើយ ហើយនៅកាលពីពេលថ្មីៗនេះគេបានឃើញថាយុត្ថារ៉ា ឆាន្នី បានបង្ហោះរូបថតជាមួយកូនស្រី និង គ្រួសារខាងអតីតភរិយា ក្នុងនោះលោកបានសរសររៀបរាប់នូវពាក្យសម្ដីទូន្មានប្រៀនប្រដៅឱ្យកូនដើរតាមគន្លងច្បាប់ស្រីដូចតទៅ «ហៃកូនស្រីស្ងួនមាសម្តាយ ក្រណាស់នាងអាយ តាមដោយច្បាប់ស្រី ក្រមួយមិនបានសម្តី ពាក្យទន់តិចន័យ ឱ្យញាតិចូលចិត្ត ក្រមួយមិនចេះរិះគិត ឃើញញាតិឆ្ងាយជិត ហៅឡើងឆីស្លា ទោះមានមិនមានក្តីណា ពាក្យផ្អែមមចរចា ទើបគេស្រឡាញ់» ។

ដោយឡែកបន្ទាប់ពីលោកបានបង្ហោះដូច្នេះហើយបានធ្វើឲ្យមហាជននិងហ្វេនៗរបស់លោកជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកបានលើកសរសើរយ៉ាងខ្លាំងអំពីទំនាក់ទំនងរបស់លោក យុត្ថារ៉ា ឆាន្នី និងអតិតភរិយារបស់លោកគឺអ្នកនាង ចន ច័ន្ទលក្ខិណា ជាមួយនិងប្តីក្រោយគឺលោក ហេង ឡុង ដោយពួកគេនៅតែបន្តរាប់អានគ្នាប្រៀបដូចជាប្អូនអញ្ចឹង ៕







