កាលពីថ្ងៃម្សិលមិញនេះ គឺជាថ្ងៃបុណ្យគំរប៧ថ្ងៃ ឪពុកអ្នកនាង ខាត់ សុឃីម ដែលបារព្ធឡើងនៅគេហដ្ឋានរបស់លោកឪពុកអ្នកនាងខាត់ សុឃីមតែម្តង ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺមានបងប្អូនមួយចំនួនតូច គាត់បានរិះគន់ទៅលើ ការស្លៀកពាក់ និងការតុបតែងមុខរបស់អ្នកនាង Love Riya ដែលអ្នកនាង បានស្លៀកពាក់ពណ៍ស្រស់ឆើត ព្រមជាមួយនឹងការតុបតែងមុខទៀតផង ។ ចំពោះការស្លៀកពាក់ នេះអ្នកនាង បានធ្វើការបកស្រាយ ដើម្បីឲ្យបងប្អូនអស់ចំងល់ថាចំពោះការស្លៀកពាក់របស់អ្នកនាង ថា" អ្នកនាងមិនដឹងថា ថ្ងៃហ្នឹងគឺជាថ្ងៃបុណ្យ៧ថ្ងៃ ឪពុកអ្នកនាងខាត់ សុឃីមនោះទេ ដោយសារតែអ្នកនាងបានចូលបុណ្យគាត់២០០ដុល្លារ ។

អ្នកនាងបានបន្តទៀតថា នៅថ្ងៃហ្នឹងផងដែរ អ្នកនាងបានតេសួរបងស្រីខាត់ សុឃីម ថា បងបុណ្យ៧ថ្ងៃ ថ្ងៃណា? ភ្លាមនោះអ្នកនាង ខាត់ សុឃីម ប្រាប់វិញថា បុណ្យ៧ថ្ងៃ ថ្ងៃហ្នឹង ចឹងហើយអ្នកនាង Love Riya គាត់អាសន្នពេក មិនដឹងថា ស្លៀកពាក់អ្វី ហើយសម្រាប់ការផាត់មុខ ពាក់រោមភ្នែក ដូចទៅញុាំការនឹង គឺគាត់ផាត់មុខតាំងពីព្រឹក ចឹងពេលអ្នកនាង ស្លន់ពេក ណាមួយគាត់មិនដឹងថាផ្ទះរបស់អ្នកនាង ខាត់ សុឃីម នៅទីណានោះ ហើយគាត់មិនបានដឹងថា ផ្ទះរបស់អ្នកនាង ខាត់ សុឃីម ឆ្ងាយឬជិតទេ ចឹងអ្នកនាងធ្វើមិចក៏ដោយ ត្រូវរកអាវស្លៀកពាក់ឲ្យលឿន ដើម្បីបានទៅដល់រោងបុណ្យឪពុករបស់គាត់ ។អ្នកនាង បានបន្ថែមទៀតថា "អ្នកនាង ខាត់ សុឃីម ក៏គាត់បានបកស្រាយហើយថា អត់ខ្វល់រឿងខោអាវស្លៀកពាក់ទេ សំខាន់ចិត្តអូនមានសទ្ធា ជ្រះថ្លា បានមកចូលបុណ្យលោកឪពុកគាត់ ។ ដូចនេះអ្នកនាង Love Riya ក៏បានសូមទោសចំពោះការស្លៀកពាក់នេះផងដែរ ព្រោះថាអ្នកនាង មិនបានមានគម្រោង៕








មានវិដេអូ៖