កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ គឺជាថ្ងៃគំរបខួប៧ថ្ងៃ លោកឪពុក លាវ ខាត់ ដែលជាឪពុកបង្កើតរបស់តារាចម្រៀង ខាត់ សុឃីម ដែលរូបលោកបានទទួលមរណ ភាពកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងជន្មាយុ ៦៧ឆ្នាំ។
កូន ចៅ ពិតជាមានក្តីសោកស្តាយ និងសោកសង្រែងជាខ្លាំង ដែលបានបាត់ងបង់លោកមានគុណទៅ ឆ្ងាយគ្មានថ្ងៃត្រឡប់ ។ រូបកូន ជាកូន ជាចៅ របស់លោកមានគុណ មានតែជូនដំណើរលោក សូមឲ្យលោកកាន់សុគតិភព ។
ក្នុងថ្ងៃនេះផងដែរ មានបងប្អូនជាច្រើន បានមកចូលរួមពិធីបុណ្យគំរប៧ថ្ងៃ របស់លោកពុក។ ពួកគាត់ពិតជាមានការសោកស្តាយ ជាពន់ពេក និងសោកស្តាយលោកពុកខ្លាំងណាស់។
នៅថ្ងៃបុណ្យគំរប៧ថ្ងៃនេះ កូនៗ បានលេងភ្លេង រាំឆៃយាំ ជូនដល់លោកពុក ។ នេះគឺជាអ្វីដែលលោកបានបង្ហាត់បង្រៀនកូន ឲ្យកូនបានចេះ បានដឹង និងមានចំណេះសម្រាប់ធ្វើការតទៅមុខទៀត ។
បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ខាត់ សុឃីម តន្ត្រី បុរាណ សម័យ បានបង្ហោះសារវិដេអូ អមជាមួយសារយ៉ាងខ្លីថា "រាំឆៃយាំ ថ្វាយឪពុក លាវ ខាត់ សូមអធ្យាស្រ័យផង បងប្អូន ពួកខ្ញុំជាអ្នកភ្លេង គ្រាន់តែរាំថ្វាយទ្រព្យវិជ្ជាពុកផ្តល់អោយ ប៉ុណ្ណោះ"។



មានវិដេអូ៖
ប្រភព៖ ខាត់ សុឃីម តន្ត្រី បុរាណ