លោកឧកញ៉ា ស្រី ចាន់ថន ចូលរួមរំលែកទុក្ខក្រុមគ្រួសារ ត្រកូល ខាត់ និងចូលបច្ច័យ ចំនួន...
-

ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ លោកពូ លាវ ខាត់ ដែលត្រូវជាឪពុកបង្កើតរបស់តារាចម្រៀង ខាត់ សុឃីម និងលោកខាត់ ចំរើន បានទទួលមរណ ភាព កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ដោយសាររោគាពាធ។

ដំណឹងដ៏សោកសៅមួយនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកស្គាល់ រូបលោក ពិតជាសោស្តាយខ្លាំងណាស់ ព្រោះតែលោកពូ គឺជាមនុស្សល្អ មនុស្សគ្រប់គ្នា តែងតែគោរពស្រលាញ់ ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ គឺជាថ្ងៃគំរបខួប ៧ថ្ងៃ របស់លោកពូ លាវ ខាត់ ដែលត្រូវជាឪពុកបង្កើតរបស់អ្នកនាង ខាត់ សុឃីម។ ក្នុងថ្ងៃបុណ្យ៧ថ្ងៃ របស់លោកពូ មានតារាសម្តែង តារាចម្រៀង និងបងប្អូនភូមិផងរបង មកយ៉ាងច្រើនកុះករ។ ជាមួយគ្នានោះផងដែរ នៅក្នុងគណនីហ្វេសប៊ុករបស់ នាយ កណ្ដុរ ក៏បាននាំយកថវិការរបស់លោកឧកញ៉ា ស្រី ចាន់ថន ទៅចូលរួម ចូលបុណ្យផងដែរ។ 

នាយកណ្តុរ បានបង្ហោះសារថា ខ្ញុំបាទ តំណាងអោយលោកឧកញ៉ា ស្រីចាន់ថន ព្រមទាំងអ្នកម៉ាកលោក ឧកញ៉ា បាននាំបច្ច័យចូលរួមចំណែកបុណ្យជូនវិញ្ញាណខន្ធ លោកពុក នាង ខាត់ ព្រមទាំងចូលរួមរំលែកទុក្ខក្រុមគ្រួសារ ត្រកូល ខាត់ ជាបច្ច័យ សរុប ១លាន ៤មុីនរៀល សូមឧទ្ទិសកុសលផលបុណ្យដល់លោកពុក និង បងប្អូនទាំងអស់ សាធុៗ អនុមោទនា (បងស្រី ខាត់ សុឃីម ពិតជាត្រេកអរ និងអរគុណ ផ្តែផ្តាំ រំភើបចិត្ត ដែលបានលោកឧកញ៉ា រួមចំណែកបុណ្យក្នុងវិធីបុណ្យលោកឪពុកគាត់)"។

ប្រភព៖ នាយ កណ្ដុរ