ពិតជាស្រស់ស្អាតណាស់ ! មកគយគន់រូបសម្រស់ ព្រះនាងតូច នរោត្តម ជេនណា នាពេលថ្ងៃអាទិត្យនេះ...
សីហា
-

ភ្នំពេញ៖ ព្រះនាងតូច ជេនណាដែលជាបុត្រីទី២របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា និងជាចៅលួតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នាថ្ងៃអាទិត្យនេះ បានបង្ហោះសាររូបថត៤សន្លឹកដែលមើលទៅមានភាពស្រស់ស្អាតមែនទែន ជាមួយឈុតហូលផាមួងពណ៌ខៀវ ក្នុងកាយវិការទន់ភ្លន់ប្រកបដោយភាពរាក់ទាក់ និងគួរអោយស្រលាញ់ខ្លាំងណាស់?❤️។

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ ព្រះនាងតូច ព្រះនាម នរោត្តម ជេនណា ដែលជាប់សែស្រឡាយនៃ​​ព្រះ​រាជវង្ស​កម្ពុជា​វ័យក្មេង ដោយព្រះនាងបានធ្វើការបកស្រាយឡើងវិញនូវបទចម្រៀងមួយបទដោយបទចម្រៀងនេះរាជនិពន្ធ ដោយផ្ទាល់របស់ព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្តម សីហនុ ក្នុងឆ្នាំ ១៩៥៣ ហើយបទនេះមានចំណងជើងថា « ម៉ូនីកា/Monica » ។

ជាមួយគ្នានេះដែរមហានជនជាច្រើនបានសម្តែងការគោរពនិងកោតសរសើរយ៉ាងខ្លាំងទៅដល់ព្រះនាងតូច នរោត្តម ជេនណា ដែលបានលើកយកបទចម្រៀងមួយបទនេះមកធ្វើការបកស្រាយឡើងវិញ ជាមួយនិងសម្លេងដ៏ស្រទន់ យ៉ាងក្រអួនក្រអៅរបស់ព្រះនាងផងដែរ ។