ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា នៅកាលពីថ្ងៃទីនេះមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចផ្លូវបែកជាបួន លេីផ្លូវ៣១០ កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង នាវេលាម៉ោងជាង១យប់រំលងអាធា្រត ឈានចូលថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២០នេះ ។
.jpg?1593398321)
យ៉ាងណាមិញនៅក្នុងហេតុការណ៍មួយនេះដែរបានបណ្តាលឲ្យនារីម្នាក់ដែលគេស្គាល់ថាជាតារាហ្វេសប៊ុកមានឈ្មោះថា Ah Jruy បានទទួលមរណភាពនៅនិងកន្លែងកើតហេតុ ចំណែកបុរសម្នាក់ទៀតដែលជាគូរស្នេហ៍ឈ្មោះ ទិត គឹមហេង ត្រូវបានគេស្គាល់ថាជាកីឡាបាលទាត់ជំរើសជាតិក្លិបវិសាខា បានរងរបួសធ្ងន់ បែកមុខបែ កមាត់រលាត់ដៃរលាត់ជេីងពេញមួយតួខ្លួនតែម្ដង ត្រូវបានរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យឯកជនពន្លឹមកដឹកយកទៅសង្គ្រោះ ។
.jpg?1593398328)
បើតាមប្រភពពីកន្លែងកើតហេតុនពេលកើតហេតុមានរថយន្ត មិនស្គាល់ម៉ាកបើកក្នុងល្បឿនលឿន បានមកដល់កន្លែងកើតហេតុ ក៏ជ្រុលបុកពេញទំហឹងជាមួយម៉ូតូមួយគ្រឿង ដែលជិះដោយជនរងគ្រោះទាំង២នាក់ បណ្តាល ឲ្យនារីវ័យក្មេង ស្លា ប់ ភ្លាម ៗនៅកន្លែង និងបុរស ម្នាក់ ទៀតរង របួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ចំណែកឯរថយន្តបង្ក បានបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
.jpg?1593398333)
គណនីហ្វេសប៊ុកម្តាយរបស់ Ah Jruy ដែលឈ្មោះថា Kang Nai Houy នៅព្រឹកថ្ងៃទ២៩ ខែមិថុនា ឆ្នាំ២០២០ ក៏បានបង្ហោះសារទួញសោកដ៏សែនគ្រៀមក្រំមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖«ថ្ងៃនេះជាថ្ងៃចុងក្រោយដែលពួកយេីងនៅក្នុងផ្ទះជាមួយគ្នា?
អូននីតហ្អា៎ បេីអាចម៉ាក់ចង់អោយពេលវេលាឈប់ដេីរត្រឹមនេះណាស់? ទោះកូនគេងស្ងៀមតែម៉ាក់បានឃេីញកូននៅក្នុងផ្ទះ??
អូននីតហ្អា៎ ងេីបឡេីងមកកូន???ហេតុអីបានម៉ាក់ជាអ្នកជូនដំណេីរកូនទៅវិញ កូនដឹងទេពេលនេះបេះដូងម៉ាក់ស្ទេីឡូតចេញក្រៅហេីយកូន??????» ។
.jpg?1593398346)
.jpg?1593398346)
.jpg?1593398346)
.jpg?1593398346)
.jpg?1593398346)
.jpg?1593398346)
.jpg?1593398346)
.jpg?1593398346)
.jpg?1593398346)
.jpg?1593398379)