លោក ទៀត ចំរើន បានទៅចូលរួមបុណ្យ ស ព របស់ប្អូនស្រី គ្រី ឆៃនីត ( ហៅអាជ្រុយ ) ដែលជាមិត្តស្រីរបស់ ទៀត គីមហេង ខណៈកូនប្រុសរបស់ខ្លួនកំពុងសង្គ្រោះបន្ទាន់
-

ភ្នំពេញ ៖ នារីម្នាក់ដែលជាតារាហ្វេសប៊ុកមានឈ្មោះថា គ្រី ឆៃនីត (ហៅ អាជ្រុយ ) បានទទួលមរណភាពបន្ទាប់ពីរូបនាងបានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយនិងមិត្តប្រុសរបស់នាង ទៀត គីមហេង នៅកាលពីយប់ថ្ងៃទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០កន្លែងទៅថ្មីៗនេះ ។

អាជ្រុយ បានស្លា ប់ ភ្លាមៗនៅនិងកន្លែងកើតហេតុចំណែកបុរសជាសង្សារឈ្មោះ ទៀត គីមហេង នោះបានរងរបួសធ្ងន់ត្រង់ក្បាលពេលនេះកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្រ កាល់ម៉ែត្រ ហេតុការណ៍មួយនេះបានធ្វើឲ្យក្រុមគ្រួសារទាំងសងខាងបានកំពុងតែមានទុក្ខជាទម្ងន់ ដោយខាងស្រីបានស្លា ប់ និង​ខាងប្រុសបានកំពុងតែសង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យ។

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់ក្រុមគ្រួសារជនរងគ្រោះខាងប្រុសបានធ្វើការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ នៅក្នុងថ្ងៃនេះដែរក្រុមគ្រួសាររបស់ខ្ញុំមិនបានព្រងេីយកន្តេីយនឹងមិនបានភ្លេចទៅចូលរួមបុណ្យស ពនឹងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារនៃសពប្អូនស្រី​ គ្រីឆៃនីត ហៅជ្រុយ ប៉ារបស់ខ្ញុំបានទៅដល់គេហដ្ឋានប្អូនស្រីផ្ទាល់នៅឃុំបុសខ្នុរ​ ខេត្តកំពង់ចាម​ ជាការជួសមុខអោយប្អូនប្រុសរបស់ខ្ញុំ​ ទៀតគឹមហេង​ បន្ទាប់ពីគាត់បានដឹងថាមិត្តស្រីរបស់គាត់បានស្លាប់​ ហេីយ​គាត់ក៏សូមអោយវិញ្ញានខន្ធមិត្តស្រីរបស់គាត់បានទៅកាន់សុគតិភពផងហេីយអ្វីដែលបានបន្សល់ទុកគឺការអាលោះអាល័យជាទីបំផុតរកគ្មានសំរាប់ប្អូនប្រុសរបស់ខ្ញុំ សូមវិញ្ញានខន្ធប្អូនស្រីជួយអោយរកមុខជនបង្កឃេីញឆាប់ៗផងដេីម្បីផ្ដន្ទាទោសអោយធ្ងន់ធ្ងរជាទីបំផុត៕