នារីវ័យក្មេងម្នាក់ ដែលបងប្អូនបានស្គាល់ថា ជាតារាហ្វេសប៊ុកដ៏ស្រស់សោភា និងជាមិត្តស្រីរបស់ កីឡាករជម្រើសជាតិបាល់ទាត់យុវជនកម្ពុជាក្រោយអាយុ២២ឆ្នាំ ឈ្មោះ ទៀត គឹមហេង ក៏ដូចជាជាកីឡាករបាល់ទាត់របស់ក្លិបវិសាខា ដែលបានជួបគ្រោះថ្នាក់កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ដោយសាររថយន្តបើកបុកពេញទំហឹងនោះ បានបណ្តាលឲ្យនាងបានស្លា ប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ចំណែកខាងប្រុសរងរបួសយ៉ាងធ្ង ន់ ធ្ងរ។

ដោយឡែកបើយើងក្រលេកទៅមើល ខាងគ្រួសាររបស់ប្អូនស្រីវិញ ពិតជាមានអារម្មណ៍ក្តុកក្តួល និងសោកស្តាយកូស្រីជាខ្លាំង ម្នាក់ៗពិតជាមានសោកសង្រែង និងរូបនាងយ៉ាងខ្លាំង បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់។ ចំណែកម្តាយរបស់នារីរងគ្រោះ យំផង ស្រែកផង ដង្ហើយហៅកូនស្រី ឲ្យវិលមកវិញ រហូតដល់សន្លប់ខ្លួនឯង។

ទឹកចិត្តម្តាយស្រលាញ់កូនពិតជាធំធេងណាស់ គ្រប់គ្នាពិតជាអាណិតអ្នកមីងខ្លាំងណាស់ កូនស្រីដែលខ្លួនស្រលាញ់បំផុត ត្រូវបានស្លា ប់ទាំងវ័យក្មេងបែបនេះ។ នៅក្នុងវិដេអូឃ្លីប ដែលបានបង្ហោះឡើងលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃនេះ បានធ្វើឲ្យមហាជន មានការអាណិតអ្នកមីងជាខ្លាំង ព្រោះតែស្រលាញ់កូន ប្រឹងស្រែកហៅកូន យំរហូតដល់សន្លប់ជាច្រើនដង នៅក្នុងថ្ងៃបញ្ចុះស បកូនស្រី។







មានវិដេអូ៖
ប្រភព៖ Po Chhunay