ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់ហើយថា ស្រី អូន សម្រស់ធម្មជាតិ គឺជានារីម្នាក់ដែលតែងតែជួយដល់មនុស្សជំវិញខ្លួនដែលបានជួបទុក្ខលំបាក នាងមានចិត្តល្អខ្លាំងណាស់ បន្ទាប់ពីជួយហើយនាងមិនដែលចង់បានការតបស្នងមកវិញ និងចង់បានមុខមាត់ទេគឺនាងជួយចេញពីចិត្តដ៏ជ្រះថ្លារបស់នាង ។

ទន្ទឹមនិងនេះដែរនៅមុននេះបន្តិចអ្នកនាងស្រី អូន បានធ្វើឲ្យមហាជជាច្រើនភ្លែកអារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីនាងបានបង្ហោះរូបថតពាក្យផ្អែមល្ហែមទាំងនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ “ ស្គាល់គ្នា 7ឆ្នាំរៀបការ 3ឆ្នាំ ធ្វេីអោយខ្ញុំដឹងថា

មនុស្សម្នាក់ដែលស្រលាញ់ខ្ញុំខ្លាំងជាងគេបន្ទាប់ពីប៉ាម៉ាក់ខ្ញុំ គឺលោកប្ដី មនុស្សម្នាក់ដែលតាមខ្ញុំរហូត រកវិធីគ្រប់យ៉ាង ធ្វេីគ្រប់យ៉ាងអោយតែគ្រួសារនេះមានសុភមង្គល គឺលោកប្ដី មនុស្សម្នាក់ដែលគោរពនិងអោយតំលៃខ្ញុំខ្លាំងបំផុតនៅលេីលោកនេះគឺ លោកប្ដី ស្គាល់គ្នាយូរឆ្នាំគាត់មិនដែលមាត់តូចមាត់ធំដាក់ខ្ញុំ មិនដែលស្រែកគំហក់ មិនដែលចេះរករឿង គោរពតាមអ្វីដែលខ្ញុំធ្វេី ជួយជ្រោមជ្រែងរាល់មុខរបរដែលប្រពន្ធធ្វេី ជាទីប្រឹក្សាដ៏ល្អ សុំទោសប្ដីសំលាញ់ដែលប្រពន្ធគិតការងារច្រេីនរហូតពេលខ្លះទុកប្ដីចោល គ្រប់យ៉ាងអូនធ្វេីដេីម្បីគ្រួសារយេីង មនុស្សស្រីម្នាក់នេះស្រលាញ់ប្ដីខ្លាំងបំផុត អរគុណប្ដីល្អប៉ាស្រីតូច ” ៕







