ចិត្តពិតៗ! ឃើញបងប្អូនមានគ្រោះអាសន្ន លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាឲ្យចេញអូរប័រ ទៅសង្រ្គោះជាបន្ទាន់ ហើយកម្មករទាំងអស់មានសុវត្ថិភាព និងបានឧបត្ថម្ភថវិកា ដោយក្នុងមួយទូកទទួលបាន...
ស៊ីហៀង
-

រសៀលថ្ងៃទី២៩​ ខែ​ មិថុនា​ ឆ្នាំ​ ២០២០​ មានករណីទូកអូស សណ្ដោងគ្នា ប៉ះរលកខ្លាំង បោកប៉ះថ្មក្បែរកោះថាសបណ្ដាលឲ្យកម្មករទូធ្លាក់ទឹក​ចំនួន៥នាក់។ ភ្លាមៗលោកឧកញ៉ា ទៀ វិចិត្រ បញ្ចេញ អូរប័រ ចេញសង្ត្រោះ ជិត ២ ម៉ោង ស្រង់បានកម្មករទាំងអស់ដោយសុវត្ថិភាព។

បើយោងតាមគណនីហ្វេសប៊ុករបស់លោក Huy Bunleng News បានរៀបរាប់ថា "មនុស្ស៥នាក់ដែលជាប់លើទូក២គ្រឿងដោយសាររលកខ្លាំងវាយផ្ទប់ទូកអោយជាប់គឿងនឹងថ្ម នៅជិតកោះថាស ចន្លោះពីក្រុងព្រះសីហនុទៅកោះរ៉ុងកាលពីរសៀលថ្ងៃ២៩មិថុនា២០២០ ត្រូវបានជួសង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ ដោយកម្លាំងអូប៊រ័ល្បឿនលឿនរបស់លោកឧកញ៉ាទៀ វិចិត្រ ក្រោយប្រើពេលសង្គ្រោះជិត២ម៉ោង។ លោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍ថា ដោយសាររលកខ្លាំងពេក ការជួយសង្គ្រោះជួបការលំបាកនិងប្រើពេលយូរ ក្នុងនោះជនរងគ្រោះទាំង៥នាក់ ត្រូវបាននាំមកដល់កន្លែងសុវត្ថិភាពនៅល្ងាចថ្ងៃដដែល ក្នុងនោះលោកឧកញ៉ាទៀ វិចិត្របានឧបត្ថម្ភថវិកាដល់ទូកនេសាទទាំង២គ្រឿងក្នុងមួយទូកចំនួនមួយលានរៀលបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា ទូកទាំង២គ្រឿងនេះ(អូសគ្នា)ដោយសារមានមួយគ្រឿងខូច ចៃដន្យពេលមកដល់ឃ្លងសមុទ្រក្បែរកោះថាសចំពេលមានរលកខ្លាំង ទូកទាំង២គ្រឿងក៍ត្រូវរលកសមុទ្រវាយពន្លិចគឿងជាប់នឹងថ្ម និងថា មនុស្សដែលជាប់លើទូកទាំងអស់ ប្រសិនបើមិនជួយសង្គ្រោះទាន់ពេលទេ អាចនឹងមានគ្រោះថ្នាក់៕

ប្រភព៖  Huy Bunleng News