មិនមែនលំៗទេ កូនខ្មែរម្នាក់ផ្ចិតផ្ចង់ខ្លាំងណាស់ទើបឆ្លាក់ចេញរូបចម្លាក់ទាំងអស់បាន មើលកាន់តែយូរ កាន់តែមានអារម្មណ៍ថា រូបទាំងនេះដូចមានជីវិត...
-

ភ្នំពេញ ៖ នៅកាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានឃើញថាមានការចែករំលែកនូវរូបថតជាច្រើនសន្លឹកដែលបានបង្ហោះដោយគណនីហ្វេសប៊ុកដែលមានឈ្មោះថា Soth Synat ហើយនៅក្នុងរូបថតនោះគឺជារូបភាពដែលបានបង្ហាញពីស្នាដៃចម្លាក់របស់កូនខ្មែរពិតៗ ។

ទន្ទឹមនិងនេះដែរឃើញថាចម្លាក់នៅក្នុងរូបភាពនោះមានដូចជា​៖ រូបចម្លាក់របស់ ព្រះសង្ឃ រូបចម្លាក់របស់សត្វពស់វែក រូបចម្លាក់របស់សត្វឥន្ទ្រី រូបចម្លាក់របស់សត្វ ក្រពើ រូបចម្លាក់យក្ស និងរូបចម្លាក់សត្វដំរី ហើយរូបចម្លាក់ស្អាតៗធំៗទាំងអស់នេះគឺជាស្នាដៃដែលបានឆ្លាក់ចេញពីកូនខ្មែរទាំងអស់ ។

យ៉ាងណាមិញបន្ទាប់ពីបានឃើញដូច្នេះហើយឃើញថាមានមហាជនជាច្រើនបានសម្តែងអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងព្រោះមិនដែលបានឃើញរូបចម្លាក់អីដែលមើលទៅដូចជារូបពិតៗដែលមានជីវិតអញ្ចឹងទេ នេះលើកទីមួយហើយដែលបានឃើញរូបចម្លាក់ទាំងអស់នេះ ឃើញរូបចម្លាក់នេះភ្លាមគឺពិតជាសូមសរសើរទៅដល់ទឹកដៃអ្នកឆ្លាក់ខ្លាំងណាស់ ដែលបានឆ្លាក់រូបនេះឡើងនិងមានរូបរាងស្រស់ស្អាតខ្លាំងបែបនេះ ។

សូមបញ្ចាក់ផងដែរថា ចំពោះរូបចម្លាក់ទាំងអស់នេះគឺមានវត្តមាននៅក្នុង វត្តកំពែង ដែលមាន​ទីតាំង​ស្ថិត​ក្នុង​ខេត្ត​ពោធិ៍សាត់​ហេីយ​ចម្លាក់​ទាំង​អស់នេះគឺ​ធ្វើ​ឡើង​ដោយ​សុីម៉ងត៌​ ៕

 




​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​