យូ ឌីស្កូ កាន់តែស្រស់សង្ហា និងឡូយឆាយ ជាងមុន ក្រោយពេលធ្វើការវះកាត់រួចមក
-

ភ្នំពេញ៖ លោក​ យូ ឌីស្កូ ដែលធ្លាប់មានជំងឺ មករួមរឹត រហូតធ្លាក់ខ្លួស្គមរីងរ៉ៃ ដោយសារតែជំងឺខូចក្រលៀននោះ ហើយត្រូវបានបងប្អូនសប្បុរសជន ជាច្រើន បានជួយជ្រោមជ្រែង ដើម្បីបានទទួលការព្យាបាល រហូតបានទៅវះកាត់នៅប្រទេសឥណ្ឌា យ៉ាងជោគជ័យ តែរូបលោកនៅតែត្រូវបន្តលេបថ្ន ាំជាប្រចាំដើម្បីសុខភាព។

បើយើងទៅមើលរូបភាពកាលពីលោកធ្លាក់ខ្លួនឈឺ រហូតដល់ពេលដែលលោកមានជាសះស្បើយ ពិតជាមានការខុសប្លែកគ្នាខ្លាំងណាស់ ព្រោះថាឥឡូវនេះលោក បានវិលមករកជីវិតដ៏ស្រស់សង្ហារដូចកាលពីមុខហើយ ព្រមជាទឹកមុខយ៉ាងស្រស់ញញឹម។

បន្ទាប់ពីបានធ្វើការព្យាបាលហើយនោះ លោក យូ ឌីស្កូ ក៏មានមុខរបរជាច្រើន ដូចជាការលក់ផលិកផលតាមអនឡាញ និងមានលក់អង្ករផងដែរ ដែលទាំងនេះបានធ្វើឲ្យជីវិតរបស់លោក ប្រែមកក្លាយជាមនុស្សដែលស្រស់ថ្លា ឡូយឆាយ និងកាន់តែស្រស់សង្ហារ គួរឲ្យទាក់ទាញផងដែរ។