រំភើបណាស់! ម៉ែ រួយ និងសហការី បាននាំយកថវិការ ប្រគល់ជូនខាងមន្ទីរពេទ្យ កុមារអង្ករ ដើម្បីបន្តការពិនិត្យព្យាបាលថែទាំកុមារកម្ពុជា សរុបជាទឹកប្រាក់ចំនួន...
-

ម៉ែ រួយ ដែលជាអ្នកលក់អនឡាញ មានឈ្មោះល្បីល្បាញ និងទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ពិសេសលើសកម្មភាពមនុស្សធម៍តែម្តង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ម៉ែ រួយ ក៏បាននាំយកថវិការ ឧបត្ថម្ភដល់ខាងមន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាបផងដែរ។

កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន រួយ អ៉ីនហ្វីនីធី ខូអិលធីឌី (Rouy Infinity Co.,LTD) បាននាំយកថវិការទៅជូនខាងមន្ទីរពេទ្យ កុមារអង្គរ នៅខេត្តសៀមរាប សរុបចំនួន ៤១,៩២០ដុល្លារ ប្រគល់ជូនខាងមន្ទីរពេទ្យ ដើម្បីទុក សម្រាប់ខាងមន្ទីរពេទ្យ ចាត់ចែង ទៅលើសេវាផ្សេងៗ ក្នុងការព្យាបាលដល់កុមារ កម្ពុជា ។ 

នេះមិនមែនជាសកម្មភាពមនុស្សធម៍ទីមួយនេះ គឺម៉ែ រួយ តែងតែ បានបង្ហាញសកម្មភាព មនុស្សធម៏ជារឿយៗ ដើម្បីជួយដល់ជនទីទាល់ក្រ និងជនដល់កំពុងតែជួបនូវការលំបាក ។ យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន សម្តែងការត្រេកអរ និង ថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរស របស់ម៉ែ រួយ ដែលបានជួយដល់ជនទីទាល់ក្រ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកខាងមន្ទីរពេទ្យ កុមារអង្ករ បានបង្ហោះសារថា "ក្រុមហ៊ុន រួយ អ៊ីនហ្វីនីធី ខូអិលធីឌី ក្រុមការងារនិងសហការី បានអញ្ជើញមកកាន់មន្ទីរពេទ្យកុមារអង្គរ ធ្វើទស្សនកិច្ចនិងធ្វើពិធីប្រគល់ ទទួលថវិកាចំនួន ៤១,៩២០ដុល្លារជូនដល់មន្ទីរពេទ្យកុមារអង្គរដែលប្រមូលបាននៅក្នុងព្រឹត្តិការណ៍រៃអង្គាសថវិកាកាលពីថ្ងៃទី១៣ ខែមិថុនា ២០២០ កន្លងទៅ ដើម្បីបន្តការពិនិត្យព្យាបាលថែទាំកុមារ ប្រកបដោយគុណភាពខ្ពស់ និងសេចក្តីមេត្តាករុណា។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាយវិការ និងទឹកចិត្តដ៏សប្បុរស និង សូមប្រសិទ្ធិពរជ័យថ្នាក់ដឹកនាំ បុគ្គលិក ក្រុមហ៊ុនរួយ អ៊ីនហ្វីនីធី ខូអិលធីឌី ឲ្យជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។