អបអរសាទរ! ភរិយា តារាសម្តែង លោក ជុំ ស៊ីថា កំពុងតែពពោះកូនភ្លោះ៣នាក់
-

ភ្នំពេញ៖ តារាសម្តែងប្រុស លោក ជុំ ស៊ីថា បានឃ្លាតឆ្ងាយពីសិល្បៈ ហើយក្តី តែអ្នកគាំទ្រ និងតាមដានពីការរស់នៅរបស់លោក និងសុខទុក្ខរបស់លោក ព្រមទាំងប្រពន្ធកូន​ របស់លោកផងដែរ។

តារាប្រុសរូបនេះ បានបង្ហាញសារយ៉ាងរំភើប និងមានសុភមង្គលបំផុតនៅក្នុងជីវិត ខណៈពេលដែលភរិយារបស់លោក កំពុងតែពពោះកូននៅក្នុងផ្ទៃ ។ បច្ចុប្បន្នេះ ក្រុមគ្រួសាររបស់លោកពិតជាមានសុភមង្គលខ្លាំងណាស់ ក្រោយពេលរៀបការមកដល់ពេលនេះកូនស្រីរបស់លោកទាំងពីរនាក់ ពិតជាឆ្លាតខ្លាំងណាស់ ហើយឥឡូវនេះ ភរិយារបស់លោកកំពុងតែពពោះកូនភ្លោះថែមទៀតផង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារថា "រឿង​មិន​នឹក​ស្មាន​ដល់​ ​ព្រឹក​មិញ​អេកូ​ឃើញ​កូន​ភ្លោះ​ ៣ សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ តែ​អាណិត​​ប្រពន្ធ​​ គាត់​មាឌ​តូច​បន្តិច​​ មិន​ដឹង​ពិបាក​យ៉ាង​ណា​​ទេបាន​ ១០ អាទិត្យ​ ៣ ថ្ងៃ​ហើយ​ សង្ឃឹម​ថា​ប្រុស​ទាំង​អស់​ចុះ"។

ជាមួយគ្នានោះផងដែរ ក៏មានសាទរ ពីសំណាក់មហាជនក៏ដូចជា អ្នកគាំទ្រ របស់លោកផងដែរ ដែលលោកបានទទួលបានកូនភ្លោះដ៏ទីបីនាក់ក្នុងពេលតែមួយបែបនេះ។​ យ៉ាងណាមិញ តាមរយៈការផ្ដល់ដំណឹងដ៏រីករាយមួយនេះ ហ្វេនៗជាច្រើន ក៏បានចូលមកអបអរសាទរ ដល់លោកព្រមទាំងភរិយា ព្រមទាំងជូនពរឲ្យអ្នកម្ដាយកាន់តែមានសុខភាពល្អ ផងដែរ ៕