មានរឿងអ្វីចេះ ! នៅសុខៗ love Riya បានក្រាបសំពះសុំខមាទោសចំពោះម្តាយនាង ទាំងទឹកភ្នែក ខណៈម្តាយនាងកំពុងតែឈឺ... (មានវិដេអូ)
-

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយថា អ្នកនាង Love Riya គឺជាអ្នកលក់ឡេតាមអនឡាញម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតនិងជាមនុស្សចិត្តល្អ តែងតែជួយទៅដល់អ្នកក្រ តាមរយៈសកម្មភាពរបស់អ្នកនាង Love Riya បានធ្វើឲ្យមហាជនជាច្រើនគាំទ្រគោរពស្រលាញ់អ្នកនាងយ៉ាងខ្លាំង ។

ថ្មីៗនេះ Love Riya បានធ្វើឲ្យអ្នកគាំទ្រអ្នកនានិងមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើនស្ទើតែស្រក់ទឹកភ្នែកតាមអ្នកនាងគ្រប់គ្នាបន្ទាប់ពីអ្នកនាង Love Riya បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីសកម្មភាពរបស់អ្នកនាងលុតជង្គង់សំពះយំអោបអ្នកម្តាយជាទីស្រលាញ់របស់អ្នកនាង 

មិនត្រឹមតែបង្ហោះរូបភាពទេLove Riyaក៏បានភ្ជាប់មកជាមួយនិងសារមួយឃ្លាដែលមានន័យដូច្នេះផងដែរថា ៖ « ថ្ងៃនេះនាងខ្ញុំlove Riyaបានក្រាបសំពះសុំខមាទោសចំពោះម្តាយនាងខ្ញុំដែលគាត់ខិតខំចិញ្ចឹមបីបាច់ថែរក្សាទំរាំតែកូនបានប៉ុណ្ណេះ កូនមិនដែរចង់បានអ្វីពីម្តាយទេ អ្វីដែលកូនចង់បានគឺគ្រាន់តែចង់លឺពាក្យលើកលែងទោសរាល់កំហុសខុសឆ្គងដែរកូនបានធ្វើទាំងអំបាលម៉ាន សុំអោយអ្នកម្តាយលើកលែងទោសអោយរូបកូនផង តែឥឡូវនេះកូនបានលឺហើយកូនសប្បាយចិត្តណាស់ ជូនពរអោយអ្នកម្តាយឆាប់ជា » ៕ ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូនៅខាងក្រោមនេះ ៖