ស្ងាត់ណាស់ ! បុណ្យ ស ព របស់ Mr Queen​ គ្មានអ្នកទៅចូលរួមទេ ឃើញដូច្នេះ លោកជំទាវ ហ៊ុន សុីណាត បានផ្ញើរលុយតាម អុឹម ជីវ៉ា ចូលបុណ្យចំនួន....
-

ភ្នំពេញ ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែមានតារាកំប្លែង និងជាតារាម៉ូដែលប្រុសម្នាក់ ដែលទទួលបានប្រជាប្រិយខ្ពស់គឺលោក Mr Queen បានទទួលមរណភាពបន្ទាប់ពីលោកបានកើតជំងឺជាច្រើនមុខ ប៉ុន្តែការទទួលមរណភាពរបស់លោកគឺឃើញថាមិនសូវមានអ្នកសិល្បះដូចគ្នាទៅចូលរួមបុណ្យ ស ព របស់ Mr Queen ទេគឺពិតជាស្ងាត់ខ្លាំងណាស់ដែលខុសពីការទទួលមរណភាពរបស់សិល្បះដ៏ទៃទៀត ។

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានធ្វើការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅមុននេះបន្តិចដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ « សូមថ្លែងអំណរអរគុណដល់ លោកជំទាវ ម៉ែ ហ៊ុន សុីណាត ដែលបានចូលបុណ្យ សពតារាសម្តែង លោកមីស្ទើឃ្វីន ថវិកាចំនួន ១លានរៀល អាណិតគាត់ណាស់ ពេលទទួលមរណៈភាពគឺមានតែពីនាកើម្តាយកូន គាត់មានជីវភាពក្រីកករខ្វះខាត គ្មានថវិការធ្វើបុណ្យ ហើយតារាសម្តែងភេទទី៣ លោក វឌ្ឍនាហៅមីស្ទើឃ្វីន បានទទួលមរណភាពដោយសាជំងឺ មហារីក កូនកណ្តុរ  ដោយក្តីគោរពៈ អុឹម ជីវ៉ា»៕