នារីសម័យសម័យថ្មីត្រូវតែពូកែ! ដួង ម៉ានិច ទិញផ្ទះវីឡាថ្មី យ៉ាងធំស្កឹមស្កៃ
ស៊ីហៀង
-

ភ្នំពេញ៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព និងក្តោបបានទីផ្សាយយ៉ាងច្រើន កញ្ញា ដួង ម៉ានិច កាន់តែមានឈ្មោះល្បីល្បាញ ទៅណាមកណា គ្រប់គ្នាតែសុំថតរូបជាមួយ ជាហូរហែ។ 

យ៉ាងណាមិញ តារាស្រីរូបនេះ បានឈានជើងចូលសិល្បៈអស់ជាច្រើនឆ្នាំមកហើយ ហើយក៏ធ្វើឲ្យហ្វេនៗគោរពស្រលាញ់ និងទទួលស្គាល់ពីសមត្ថភាពសម្តែងរបស់កញ្ញាថែមទៀតផង។ តារាស្រីរូបនេះ ត្រូវបានគេចាត់ទុកជាតារាស្រីមួយរូប មិនសូវបង្អួតពីសម្ភារៈនិយមប៉ុន្មានឡើយ បើទោះបីជោគជ័យលើវិថីសិល្បៈអស់ជាច្រើនឆ្នាំក៏ពិតមែន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបស្រស់ម្នាក់ ក៏បានបង្ហាញផ្ទះថ្មីធំស្កឹមស្កៃ ព្រមទាំងបង្ហាញអារម្មណ៍រំភើប សប្បាយរីករាយ ព្រោះជាអ្វីដែលកញ្ញា ប៉ងប្រាថ្នា និងចង់បានជាយូរមកនោះ ដោយផ្ទះថ្មីរបស់នាងជាប្រភេទ ផ្ទះវីឡា បើនិយាយពីទិដ្ឋភាព ពិតជាស្រស់ស្អាត និងមានផាសុខភាព គួរឲ្យចង់រស់នៅតែម្ដង។ បន្ទាប់ពី នាងបង្ហោះរូបភាពផ្ទះវីឡានេះរួច មានហ្វេនៗជាច្រើនបានចូលរួចអបអរសាទរ ដែលនាងមានផ្ទះថ្មីធំស្កឹមស្កៃបែបនេះ៕