នេះហើយជីវិត ! កូនពៅគរថ្លង់ មើលថែម្តាយសង្គ្រោះបន្ទាន់នៅពេទ្យ ខិតខំធ្វើការក្នុងមួយខែដើម្បីជីវិតម្តាយបង់ថ្លៃពេទ្យមួយយប់អត់គ្រប់ទៀត មួយខែបានលុយតែ
ស៊ីហៀង
-

ភ្នំពេញ ៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានចែករំលែកជាច្រើនអំពីរឿងរ៉ាវរបស់បុរសម្នាក់ដែលជាមនុស្សគរថ្លង់ ដែលម្តាយបានធ្លាក់ខ្លួនឈឺដេកនៅមន្ទីពេទ្យគ្មានលុយសម្រាប់ព្យាបាលម្តាយ ពេលនេះកំពុងតែជួបការលំបាកខ្លាំង ។

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Oyama Smeymory បានធ្វើការផុសនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ «​កូនពៅគរថ្លង់ មើលថែញោមសង្គ្រោះបន្ទាន់នៅពេទ្យកេតុមា(79) ខិតខំធ្វើការក្នុងមួយខែដើម្បីជីវិតម្តាយបង់ថ្លៃពេទ្យមួ យយប់អត់គ្រប់ទៀត មួយខែបានជាង100$ តើសង្ក្រោះម្តាយតាមរបៀបណាកូនបួនប្រាំនាក់បាន បួនប្រាំថ្ងៃដេចុះ25ថ្ងៃទៀតបន្តទៅមុខទៀតគិតយ៉ាងណា » ។

បន្ទាប់ពីបងប្អូនបានឃើញព័ត៍មានមួយនេះហើយសូមបងប្អូនមេត្តាជួយស៊ែរបន្តផងព្រោះអាណិតគាត់ខ្លាំងណាស់ណាមួយគាត់ជាមនុស្សម្នាក់ដែលគរថ្លង់ប៉ុន្តែគាត់ស្រលាញ់ម្តាយរបស់គាត់បន្ទាប់ពីឃើញរូបភាពរបស់គាត់និងម្តាយហើយពិតជាអាសូរខ្លាំងណាស់ ៕