វ័យ៤០ ស្អែក ខានស្អែនហើយ តែកុំមើលសម្រស់ កែវ នីសា នៅតែស្រស់ស្អាតខ្លាំង មិនចាញ់តារាជំនាន់ក្រោយ
-

ភ្នំពេញ ៖ បងប្អូនមហាជន ប្រាកដជាបានស្គាល់រួចមកហើយ ពីវត្តមានតារាសម្តែង និងជាពិធីការិនី ដ៏ស្រស់សោភា កែវ នីសា ជាតារាសម្តែងម្នាក់ ដែលក្តោបបានទីផ្សារយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រោះតែការសម្តែងរបស់ នីសា គ្រប់ខ្សែភាពយន្តទាំងអស់សុទ្ធតែល្អ មើលចង់មើលទៀត ។

តារាសម្តែងរូបនេះ ត្រូវបានគេដឹង នីសា មានក្បែរ៤០ឆ្នាំហើយ តែសម្រស់របស់នាង ពិតជាបានទំលុះបេះដូងកំលោះជាច្រើនឲ្យលង់ស្រលាញ់ ព្រោះថា ស្អាត ទន់ភ្លន់ មានមន្តស្នេហ៍ខ្លាំងណាស់។

បើយើងងាកមកមើលពីរូបសម្រស់របស់ នីសា វិញ គឺនៅតែស្រស់ស្អាត ទោះបីជាវ័យរាងជ្រេរបន្តិចក្តី តែសម្រស់នីសា មិនចាញ់តារាជំនាន់ក្រោយឡើយ ។ មហាជន គ្រប់គ្នាសរសើរថា កែវ នីសា ពិតជាពូកែថែសម្រស់បានល្អណាស់ ហើយសាច់ចាំនៅតែក្មេង ដដែល។