ចេះតែមានម៉ង ! ដើរអត់ពាក់មួកត្រូវប៉ូលិស ខេត្តតាកែវ ចាប់ផាកពិន័យជាលុយចំនួន...(មានវិដេអូ)
ស៊ីហៀង
-

តាកែវ ៖ មានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណុចរង្វង់មូលអូរចំបក់ ក្រុងដូនកែវ ខេត្តតាកែវ ដោយមានការប្រកែកគ្នាបែកផ្សែងរវាងស្រ្តីម្នាក់ជាមួយនិងប៉ូលិសចរាចរណ៍ ហេតុការណ៍នេះបានកើតឡើងនៅកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ។

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់នារីខាងលើដែលមានឈ្មោះថា So Phea បានធ្វើការផុសបញ្ជាក់ច្បាស់ៗឲ្យដឹងថា  «ខំអោយកូនចុះដើរហើយ នៅចាប់ផាកពិន័យទៀត តើយកច្បាប់ណាមកអនុវត្ត» ។

គណនីហ្វេសប៊ុកខាងលើដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា«កាលពីម្សិលមិញខ្ញុំបានជិះម៉ូតូទៅតាកែវទិញមួកសុវត្ថិភាព២នាក់កូនរបស់ខ្ញុំ ។ ខ្ញុំពាក់មួកសុវត្ថិភាពហើយកូនរបស់ខ្ញុំអត់មានមួកសុវត្ថិភាពទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែជិះមកដល់ជិតគោលដៅពូលីសអូចំបក់ខ្ញុំក៏អោយកូនចុះដេីរព្រោះអត់មួកហេីយពូលីសក៏បានហាវញុមដេីម្បីផាកពិន័យអ្នកដេីរចំនួន20000៛ខ្ញុំចង់សួរបងប្អូនថាតេីមានច្បាប់មាត្រាណាចាប់អ្នកដេីរអត់នាងខ្ញុំអត់យល់ពីប៉ូលីសនៅខេត្តតាកែវសូមបងប្អូនអោយជាយោបល់????សូមអគុណ»។

ដោយឡែកចំពោះបញ្ហាមួយនេះដែរសង្ឃឹមថានិងមានការបកស្រាយឆាប់ៗពីខាងក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ព្រោះអីពេលនេះមហាជនកំពុងតែមានការរិះគន់ខ្លាំងណាស់ចំពោះករណីមួយនេះ ៕ ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖