ភ្នំពេញ ៖ ជឿថាប្រិយមិត្តជាទីមេត្រីច្បាស់ជាបានជ្រាបរួចមកហើយថាលោក យុត្ថារ៉ា ឆាន្នី គឺជាអតីតស្វាមីរបស់តារាសម្តែងស្រីគឺ អ្នកនាង ចន ច័ន្ទលក្ខិណា បន្ទាប់ពីបានលែងលះគ្នាជាច្រើនឆ្នាំរួចមកហើយ នៅក្នុងការលែងលះនោះអ្នកទាំងពីរបានបន្សល់ទុក្ខចំណងដៃចុងក្រោយដែលមានតម្លៃខ្លាំងបំផុតគឺកូនស្រី ដ៏គួរឲ្យស្រលាញ់ម្នាក់ ឲ្យរស់នៅជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសិល្បៈកម្ពុជា នាពេលបច្ចុប្បន្ន ។

យ៉ាងណាមិញនៅមុននេះបន្តិចឃើញថាអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញអារម្មណ៍របស់ខ្លួនបែបនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកទៅកាន់អតិតប្តីដូច្នេះថា ៖ « ព្រោះតែមានសន្តិភាពនៃជីវិតលែងលះទើបគ្រួសារទាំងសងខាងរបស់ពួកខ្ញុំនៅរាប់អានគ្នាដូចបងប្អូន ។

សូមបញ្ឈប់ទង្វើភាពជាសត្រូវរបស់គ្រួសាររបស់ខ្លួនយកមកសាបព្រួសលើគ្រួសារពួកខ្ញុំ យ៉ាងណាក៏កូនខ្ញុំ និង កូនគាត់មានឈាមឪពុកតែមួយ ខ្ញុំឃើញកូនគាត់មានអារម្មណ៍ដូចកូនខ្លួនឯង ចង់អោយពួកគាត់ស្រលាញ់ យកចិត្តទុកដាក់ មើលថែគ្នា ព្រោះតែឈាមឪពុកវាដិតដាមដល់មនោសញ្ចេតនាដែលមិនអាចកាត់បាន »។











