លោកជា វណ្ណារិទ្ធ ប្តូរចិត្តឈប់លក់ផ្ទះវិញ អំឡុងពេលដែលប្រកាសលក់ តែអត់មានអ្នកត្រូវការ
ស៊ីហៀង
-

ភ្នំពេញ៖ ពិធីករដ៏ឆ្នើម លោកជា វណ្ណារិទ្ធ ដែលពុកម៉ែបានស្គាល់ និងដាក់រហ័សនាមឲ្យ ថាជាប៉ាៗគំរូ បានធ្វើមហាជនមានការកោតសរសើរ និងស្រលាញ់យ៉ាងច្រើនកុះករ ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក។

តារាប្រុសរូបនេះ តែងតែបង្ហាញពីសកម្មភាពរបស់កូនប្រុសទាំងពីរ​ និងបង្ហាញពីភាពផ្អែមល្អែមជាមួយគ្រួសារ ។ ជាទូទៅគេតែងសង្កេតឃើញថា គ្រប់រូបភាពរបស់លោក និងកូនប្រុសរបស់លោក បង្ហាញពីសកម្មភាពឯកជនរបស់លោក ដែលកាន់តែកក់ក្តៅ ពេលមា​នគ្រួសារដ៏មួយនេះ។

បើនិយាយពីជីវិតសិល្បៈរបស់លោកវិញ ពិតជាមានភាពរលូន ទៅមុខជាលំដាប់ ។ ក្រៅពីអាជីពជាពិធីករហើយនោះ លោកក៏មានអាជីវកម្មផ្ទាល់ខ្លួន ដែលកំពុងដំណើរការយ៉ាងជោគជ័យផងដែរ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកក៏បានបង្ហាញពីផ្ទះកំពុងតែសាងសង់ និងត្រូវដាក់លក់វិញ តែលក់មិនដាច់សោះ លោកក៏សម្រេចចិត្ត ឈប់លក់វិញ ពេលផ្ទះសាងសង់រួច ។ ហើយពេលនេះផ្ទះថ្មី របស់លោក បានសាងសង់រួចរាល់១០០ភាគរយហើយ ។ បើមើលពីទិដ្ឋភាពនៅខាងក្រៅ ក៏ដឹងថាស្រស់ស្អាត មិនធម្មតាដែរ ។ លោក ជា វណ្ណារិទ្ធ បានបង្ហោះសារថា "ផ្ទះថ្មី​  ធ្លាប់ប្រកាសលក់​ អត់មានអ្នកត្រូវការ​ ឥលូវឈប់លក់ហេីយ​ (?% ✅រួចរាល់​) ទទួលផ្ទះរួចរាល់​ មានទីធ្លាមុខផ្ទះសមល្មមអាចដាំរុក្ខជាតិបន្លែផ្លែផ្កាបាន​ហេីយ "។