អីយ៉ាស់! ស្ងាត់ៗ ហ៉ិន ចាន់និរ័ត្ន ប្រកាសចូលរោងជ័យ ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក...
ស៊ីហៀង
-

ភ្នំពេញ ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុកកំពុងតែមានការភ្ញាក់ផ្អើល ខណៈពេលដែលពិធីការិនី សាច់សខ្ចី និងជាតារាសម្តែងសខ្សែភាពយន្ត កញ្ញា ហ៉ិន ចាន់និរ័ត្ន ប្រកាសលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "ឆ្នាំនឹងអត់ទាន់ការ ព្រោះកូវីដ ចាំឆ្នាំក្រោយ ( kidding )"។

តារាស្រីស្រស់ស្អាតរូបនេះ ពិតជាធ្វើឲ្យមហាជន ភ្ញាក់ផ្អើល ត្រេកអរយ៉ាងខ្លាំង ពេលលឺដំណឹង ថា Idol ជិតចូលរោងការនោះ។ ជាមួយគ្នានោះផងដែរ តារាស្រីរូបនេះ មិនបានបង្ហាញ រូបភាពអនាគតស្វាមីនោះទេ មិនថាស្រស់សង្ហារខ្លាំងប៉ុណ្ណា ទើបអាចទាក់ចិត្តកញ្ញ និរ័ត្ន ឲ្យធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងនេះ។

ក្នុងការប្រកាសដំណឹងល្អនេះ ធ្វើឲ្យអ្នកគាំទ្រ និងហ្វេនៗ ជាច្រើន សម្តែងការត្រេកអរ ហើយក៏មានអ្នកខ្លះ ចូលមកខមិនបែបលេងសើច ថា ខកចិត្តអស់ ខំ Crush Idol យូរហើយ ស្រាប់តែពេលនេះ គាត់មានគូរបាត់។ យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន សម្តែងការត្រេកអរ និងសូមជូនអរអ្នកទាំងពីរឲ្យជួបតែសំណាងល្អ ស្រលាញ់គ្នាដល់ចាស់កោងខ្នង៕

ប្រភព៖ Hin Channiroth