កញ្ញា វាន់ នីឡា សម្រេចចិត្តដឹកដៃគ្នា ចុះអ៊ីតាសុីវីល និងរៀបចំពិធីជាលក្ខណៈគ្រួសារ ទុកលុយសម្រាប់រកស៊ី
ស៊ីហៀង
-

ភ្នំពេញ ៖ តារាកំប្លែងស្រស់ស្អាត និងពូកែរកស៊ី តាមអនឡាញ កូនស្រីលោកតា វ៉ិចទ័រ កញ្ញា វាន់ នីឡា ត្រូវបានគេដឹងថា រូបកញ្ញា និងគូស្នេហ៍បណ្តូលចិត្ត ចូលរោងការនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ក៏ប៉ុន្តែត្រូវបានសាម៉ីខ្លួន និងក្រុមគ្រួសារ របស់កញ្ញា ប្រកាសពន្យាពេលរៀបការវិញ ដោយសារតែបញ្ហា កូវីដ ១៩ ។

បន្ទាប់ពីបានប្រកាសជាសាធារណៈរួចហើយ ស្រាប់តែកាលពីថ្ងៃម្សិលមិញនេះ កញ្ញា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងខ្លីលើថា "រៀបចំមង្គលការខ្នាតតូចមនុស្សពីគ្រួសារ ចុះ អុីនតាសុីវីល សល់លុយរកសុី អ្នកណាសើចយំកុំខ្វល់សំខាន់យើងមានសុភមង្គលសល់លុយ"។

ជាមួយគ្នានោះផងដែរ ក៏មានហ្វេនៗជាច្រើន សម្តែងការត្រេកអរ និងគាំទ្រ យ៉ាងណាមិញ សុភមង្គល គឺបុគ្គលខ្លួនយើងជារក មិនមែនលើមាត់របស់អ្នកដទៃ ដែលគេមិនមែននៅក្នុងក្រុមគ្រួសារយើងនោះទេ។ ជូនពរប្អូនទាំងពីរ ជួបតែសំណាងល្អ មានសុភមង្គល និងស្រលាញ់គ្នាដល់ចាស់កោងខ្នង៕