ពេជ្រ ថាណា ថា ព្រោះតែពាក្យទូ​ន្មា​ន របស់លោក ពុក អ្នកម្តាយ​ ទើបធ្វើឲ្យកូនជោគជ័យដូចសព្វថ្ងៃនេះ
ស៊ីហៀង
-

ភ្នំពេញ ៖ តារាចម្រៀងដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មថោន លោក ពេជ្រ ថានា ដែលបានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺ ទៅដល់ទីណា មានតែអ្នកស្គាល់យ៉ាងព្រងព្រៀត ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងសម្បារ ព្រោះតែទឹកដមសំលេងដ៏ពិរោះរណ្តំរបស់លោក។  ដូចពាក្យចាស់ថា បើកូនណាម្នាក់ស្តាប់ពាក្យប្រដៅ ឬ ដំបូលន្មានរបស់ឪពុកម្តាយ និងដឹងគុណឪពុកម្តាយ នោះអនាគតនិងថ្លៃថ្លារ រុងរឿង តរៀងទៅ។

ដោយឡែកកាលពីប៉ុន្មានម៉ោងមុននេះ លោកក៏បានបង្ហោះសារយ៉ាងខ្លីទៅកាន់អ្នកមានគុណ ចំពោះការខិតខំប្រឹងចិញ្ចឹមបីបាច់ ផ្តល់ដំបូលន្មាន ដល់កូនប្រុសម្នាក់ឲ្យល្អ។ លោកបានរៀបរាប់ថា "ខំរកទៅកូន យេីងក្រមែន តែទោះបានតិចរឺច្រេីនជាកំលាំងញេីសឈា មរបស់យេីង ត្រូវមានភាពស្មោះត្រង់ជានិច្ច ជាមួយការងារ និងចាំខែឆ្នាំកំណេីត ដែលយេីងកេីត ប្រយ័ត្នភ្លេច ព្រោះលុយអាចធ្វេីអោយយេីងវង្វេងបាន តែកូនតែងតែចង់ចាំនឹកឃេីញពេលកូនលំបាកជានិច្ច កូនចាំច្បាស់ ពេលនេះ កូនមានម្លប់ដ៍ត្រជាក់ និងមានភាពកក់ក្តៅណាស់ កូននិងបន្តឆ្ពោះទៅមុខ"៕